Connect with us

កីឡា

បាល់ទះអង្គុយបុរសកម្ពុជា រំពឹងបានឡើងទៅប្រជែងមេដាយ ក្រោយឈ្នះការប្រកួតដំបូង

បានផុស

នៅ

ក្រុមបាល់ទះបុរសអង្គុយជម្រើសជាតិកម្ពុជា បានបង្កើតក្ដីសង្ឃឹម ក្នុងការឡើងទៅវគ្គប្រជែងមេដាយ បន្ទាប់ពីបានប្រកួតបើកឆាកយកឈ្នះលើ ក្រុមបាល់ទះបុរសអង្គុយជម្រើសជាតិហ្វីលីពីន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងមីយ៉ាន់ម៉ា និងហ្វីលីពីន ហើយត្រូវប្រកួតវិលជុំសន្សំពិន្ទុ យក ២ ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដោយឡែកពូល A មានថៃ, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

សម្រាប់ជ័យជម្នះប្រកួតដំបូង កើតឡើងដោយលទ្ធផល កម្ពុជា ឈ្នះហ្វីលីពីន ដាច់ ៣ សិតទល់ ០ ពោលគឺសិត ទី១ ឈ្នះ ២៥-៩ សិតទី ឈ្នះ ២៥-៨ និងសិតទី៣ ឈ្នះ ២៥-១១។ ដូច្នេះកម្ពុជា កំពុងនាំមុខកំពូលតារាង។

ប្រកួតបន្ទាប់ កម្ពុជាត្រូវជួបក្រុមខ្លាំងម្ចាស់មេដាយមាស ២០១៧ មីយ៉ាន់ម៉ា នៅថ្ងៃទី០១ ខែសីហា ស្អែកនេះ នាវេលាម៉ោង ៩ ព្រឹក។

ដោយឡែកក្រុមបាល់ទះនារីអង្គុយជម្រើសជាតិកម្ពុជា វិញដែលមានតែ ៣ ក្រុមនោះ ប្រកួតដំបូងបានចាញ់ ថៃ ដោយលទ្ធផល ៣ សិតទល់ ០។ ហើយប្រកួតបន្ទាប់ត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី០១ ខែសីហា ស្អែកនេះ នាវេលាម៉ោង ១១ ព្រឹក។

ដោយវិញ្ញាសាបាល់ទះអង្គុយនារី មានតែ ៣ ក្រុម ដូច្នេះកម្ពុជា មានមេដាយសំរឹទ្ធក្នុងដៃរួចជាស្រេច៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម