Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងភ័យអស់ប្រព័ន្ធអាវុធ HIMARS ឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

លោក Mark Hertling អតីតឧត្តមសេនីយឯកនៃកងទ័ពអាមេរិកប្រចាំអឺរ៉ុបបានបង្ហោះនៅក្នុងបណ្តាញ Twitter នាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកអាចអស់ប្រព័ន្ធរ៉ុកកែតកាំភ្លើងចល័តខ្ពស់ HIMARS បញ្ជូនទៅកាន់អ៊ុយក្រែនក្នុងរយៈពេលពី ៣ ទៅ ៤ ខែទៀត ប្រសិនបើផ្ដល់ប្រព័ន្ធអាវុធនេះច្រើនជាង ១២ ទៅ ២០ ដើមដល់ទីក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hertling បានពន្យល់ទៀតថា ចំណែកការផ្គត់ផ្គង់គ្រាប់រំសេវសម្រាប់ប្រព័ន្ធនេះក៏មានកម្រិតផងដែរ ដោយមានប្រហែល ៩,០០០ គ្រាប់ប៉ុណ្ណោះសម្រាប់ការផលិតក្នុងមួយឆ្នាំ ។

ទន្ទឹមនោះលោក Hertling បានចោទជាសំនួរថា តើយើងនឹងមានហានិភ័យអ្វីកើតឡើង នៅពេលដែលយើងបន្តផ្ដល់អាវុធឲ្យអ៊ុយក្រែននូវចំនួនដ៏ច្រើនលើសលប់? ហើយចុះបើយើងប្រឈមមុខនឹងសត្រូវផ្សេងទៀតនៅក្នុងជម្លោះ តើយើងនឹងមានអ្វីទប់ទល់? ។

កាលពីសប្តាហ៍មុន ប្រភពសន្តិសុខរុស្ស៊ីបានប្រាប់ Sputnik ថា អាវុធ HIMARS ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានគ្រប់គ្រងដោយបុគ្គលិកណាតូដែលមានការងារក្រៅម៉ោង និងត្រូវបានការពារដោយអ្នកម៉ៅការយោធាឯកជន មុនពេលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ ដោយសារតែខ្វះការជឿទុកចិត្តលើរដ្ឋាភិបាលទីក្រុងកៀវ ។

គួរបញ្ជាក់ថា អាវុធ HIMARS ប្រហែល ៥៤០ ដើមត្រូវបានផលិតឡើងនៅមុនពេលប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ហើយអាវុធទាំងនោះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក កំពុងទិញប្រព័ន្ធការពារមីស៊ីលមួយប្រភេទទៀតឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៤ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

សន្តិសុខសង្គម១៩ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម