ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យចូលរួមថែរក្សាផ្លូវកៅស៊ូចូលទៅកាន់តំបន់ស្ដូបប្រវត្តិសាស្ត្រ ក្រោយជួសជុលរួចរាល់
អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យចូលរួមថែរក្សាផ្លូវកៅស៊ូថ្មីចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រស្តូបអនុស្សាវរីយ៍សម្តេចឪសម្តេចតា នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោយបានស្ថាបនារួចរាល់។ ផ្លូវនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដាក់វិធានការឱ្យអាជ្ញាធរមូលដ្ឋានរួមគ្នាថែរក្សាសមិទ្ធផលថ្មីនេះ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានស្នើឲ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាថែរក្សាសមិទ្ធផលថ្មីនេះ ដែលទើបសាងសង់រួច នេះជាផ្លូវលេខ ៣៧៩ អា មានប្រវែងជាង ១១ គីឡូម៉ែត្រ ទទឹង ០៧ ម៉ែត្រ ចូលពីផ្លូវជាតិលេខ ០៧ តភ្ជាប់ទៅទីរួមស្រុកបុរីអូរស្វាយសែនជ័យ មានចម្ងាយពីទីរួមខេត្តប្រមាណជាង ៤៥ គីឡូម៉ែត្រ និងជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចឪសម្តេចតា បានបង្កើតឡើងកាលពីទសវត្សរ៍ទី ៦០ ហើយតំបន់មួយនេះមិនដែលមានផ្លូវកៅស៊ូនោះទេ។ លោកបន្តថា ផ្លូវមួយខ្សែនេះត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រេចឱ្យចាក់កៅស៊ូ ដើម្បីលើកសោភ័ណភាពទៅទីរួមស្រុកនេះផង និងបានផ្លូវល្អសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរធ្វើចរាចរណ៍ចេញចូលបានងាយស្រួល។
លោកបន្ថែមថា ផ្លូវនេះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់រថយន្តដឹកលើសទម្ងន់ហាមចេញចូល ដើម្បីថែរក្សាផ្លូវមួយខ្សែនេះប្រើប្រាស់បានយូរអង្វែង អញ្ចឹងសង្ឃឹមថាបងប្អូនជាពលរដ្ឋ និងអាជ្ញាធរដែនដីនៃបុរីអូរស្វាយសែនជ័យនេះ សុំឲ្យលោកជួយទប់ស្កាត់ នៅរថយន្តធ្ងន់ៗ ព្រោះអីកន្លងមក ខ្ញុំក៏បានហាមប្រាមដែរ សំណូមពរទៅស្រុកដែរ ឃើញរថយន្តធំៗណាចូលជាពិសេសរថយន្តដឹកដំឡូងមី សុទ្ធតែខ្នាតវែង ៤០ តោន អញ្ចឹងបើអស់លោកលោកស្រីប្រជាពលរដ្ឋទាំងអស់ដែលមិនជួយការពារទេ ខ្ញុំក៏មិនអាចការពារបានដែរ ព្រោះអីផ្លូវនេះជាសមិទ្ធផលរបស់បងប្អូនប្រជាពលរដ្ឋ អញ្ចឹងជួយការពារទាំងអស់គ្នា ដើម្បីទី ១ បានយូរអង្វែងទី ២ ជាគុណប្រយោជន៍នៃស្រុកទាំងអស់គ្នា ព្រោះតំបន់នេះ គឺជាតំបន់ទេសចរណ៍ធម្មជាតិរបស់ខេត្តស្ទឹងត្រែងជាពិសេស ស្រុកបុរីអូរស្វាយសែនជ័យតែម្ដង។
លោក រ័ត្ន ស៊ុន មេឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ បានអះអាងថា ការថែរក្សាផ្លូវនេះលោកបានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋរៀបចំដាក់បង្គោលសុវត្ថិភាព នៅដើមផ្លូវចូល ស្កាត់មិនឱ្យរថយន្តធន់ធំចូលមកបានទេ ហើយបើចង់ដឹកដៀវទំនិញ ឬផលកសិកម្មសូមឱ្យម្ចាស់រថយន្តធំប្រើប្រាស់រថយន្តធនតូច ឬគោយន្តដឹកបនុ្ត ដើម្បីយើងរួមគ្នាថែរក្សាសមិទ្ធផលថ្មីនេះទាំងអស់គ្នា ព្រោះរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ច្រើនណាស់មកសាងសង់ផ្លូវនេះ។
លោកបានបន្តថា ប្រជាពលរដ្ឋបានសម្ដែងការសាទរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តជាពិសេសប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនស្ថាបនាផ្លូវ កៅស៊ូបានល្អ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចង់បានយូរមកហើយនោះ។
សូមបញ្ជាក់ថា ផ្លូវភ្ជាប់ពីផ្លូវកៅស៊ូនេះក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំគម្រោងសាងសង់ផ្លូវកៅស៊ូថ្មីប្រវែងជាង ៤ គីឡូម៉ែត្របន្ថែមទៀត ចេញពីចំណុចតំបន់ស្តូបអនុស្សាវរីយ៍សម្តេចឪសម្តេចតា ទៅកាន់តំបន់អន្លង់មរកតជាប់ទៅ និងផ្លូវកៅស៊ូច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលកម្ពុជាឡាវ នៅដើមឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ