សន្តិសុខសង្គម
កម្ពុជាចាប់បញ្ជូនក្រុមឆបោកតាមទូរស័ព្ទជិត ១០០នាក់ទៅប្រទេសថៃវិញ
ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនក្រុមជនឆបោកតាមទូរស័ព្ទ (Call Center)ជនជាតិថៃប្រគល់ជូនសមត្ថកិច្ចថៃវិញនៅច្រកព្រំដែនអចិន្ត្រៃយ៍ស្ថិតនៅភូមិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

តំណាងស្នងការនគរបាលខេត្តស្រះកែវបានមកទទួលយកពួកជនឆបោកជនជាតិថៃសរុបចំនួន ៩៤នាក់ដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រឡប់ទៅប្រទេសថៃវិញដើម្បីដំណើរការកាត់ទោសនៅប្រទេសថៃ ហើយក្នុងចំណោមជនសង្ស័យជនជាតិថៃទាំងនោះ មានដីកាចាប់ខ្លួនរួចហើយចំនួន ៧៤នាក់ និងនៅមិនទាន់មានដីកាចាប់ខ្លួនចំនួន ២០នាក់ទៀត គឺសរុប ៩៤នាក់។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមជនសង្ស័យទាំងអស់បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរបានឱ្យដឹងថា ក្រុមពួកគេទាំងអស់ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនឹងអំពើឆបោកតាមទូរស័ព្ទ(Call Center) និងនៅមានជាច្រើនក្រុមទៀត រួមមានទាំងជនជាតិតៃវ៉ាន់ផងដែរ៕
អត្ថបទ៖ គង់ សំអាន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា