ព័ត៌មានជាតិ
ព្រៃវែង នឹងក្លាយជាខេត្តទី ២ ដែលនឹងត្រូវប្រកាសជាខេត្ត បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
ខេត្តព្រៃវែង នឹងក្លាយជាខេត្តទី ២ ដែលនឹងត្រូវប្រកាសជាខេត្ត បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២នេះថា ការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) គិតត្រឹមឆ្នាំ ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានភូមិ ODF ចំនួន ៥,៣៤១ភូមិ ស្មើនឹង ៦០ភាគរយ លើគោលដៅ ៨,៨៥៩ ភូមិ ឃុំ-សង្កាត់ ODF ចំនួន ៣៩២ ឃុំ-សង្កាត់ ស្មើនឹង ៩៤ភាគរយ លើគោលដៅចំនួន ៤១៥ឃុំ-សង្កាត់ ស្រុក-ក្រុង ODF ចំនួន ៣១ស្រុក ស្មើនឹង ១៥៥ភាគរយ លើគោល ដៅចំនួន ២០ស្រុក-ក្រុង និងខេត្ត ODF ចំនួន ១ (សម្រេចបានមុនផែនការ)។
លោក ជ្រុន ថេរ៉ាវ៉ាត បានឲ្យដឹងបន្តថា ខេត្តស្វាយរៀង គឺជាខេត្តទី ១ និងដំបូងគេនៅកម្ពុជា ដែលបានបញ្ឈប់ការបន្ទោរ បង់ពាសវាលពាសកាល (ODF) ហើយនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខនេះ ខេត្តព្រៃវែង គឺជាខេត្តទី ២ ដែលនឹងត្រូវប្រកាសខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា ប្រទេសកម្ពុជា ជាប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ដែលបានកាត់បន្ថយចំនួនអត្រា អ្នកបន្ទោរបង់ពាសវាលពាសកាលពី ៨២,៧ភាគរយ មកត្រឹម ៤០, ៦ភាគរយ នៅឆ្នាំ ២០១៥។ លទ្ធផលជាវិជ្ជមាននេះ បានមកដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល គួបផ្សំជាមួយនឹងការចូលរួមសហការយ៉ាងជិតស្និត ជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្រៅប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេស អ្នកពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន