Connect with us

សេដ្ឋកិច្ច

ប្រេងសាំងធម្មតាចុះថ្លៃ ៥០រៀល នៅសល់ ៤,៧៥០រៀល និងម៉ាស៊ូត ៥,១៥០រៀល

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃនេះថា តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ ៤,៧៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥,១៥០រៀល ដោយអនុវ​ត្តចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១១ ខែ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 តម្លៃប្រេងឥន្ធនៈថ្មីនេះ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន ប្រេងសាំងចុះថ្លៃចំនួន ៥០រៀល និងប្រេងម៉ាស៊ូត ចុះថ្លៃចំនួន ១៥០រៀល ពីតម្លៃដើម។

បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ អ្នកនាំពាក្យក្រសួង​ពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា តម្លៃប្រេងសាំងនៅកម្ពុជា ប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ នៅពេលដែលទីផ្សារប្រេងអន្តរជាតិចុះថ្លៃ នោះប្រេងលក់នៅកម្ពុជា ក៏ចុះ​ថ្លៃដូចគ្នា ព្រោះប្រេងដែលកម្ពុជា ប្រើប្រាស់សព្វថ្ងៃ គឺនាំចូលពីបរទេស។

ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងសាំង មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

លោកឃួងស្រេង ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា២ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

Sokha Hotels

ព័ត៌មានពេញនិយម