Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់ Anne ត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតលួចលុយ ៥៥ ម៉ឺនដុល្លារ

បានផុស

នៅ

វាជារឿងដ៏កក្រើកមួយ បានកើតឡើងលើតារាស្រីជើងចាស់ Anne បន្ទាប់ពីមានករណីមនុស្សជិតស្និតខ្លាំង បានចូលខុនដូ​របស់នាង លួចលុយជាង២០លានបាត (៥៥ម៉ឺនដុល្លារ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ហេតុការណ៍​នោះ អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួនគឺលោក Somkiat បាន​បញ្ចេញរូបថតរបស់​ Anne Thongprasom ពេល​នៅ​ប៉ុស្តិ៍​ប៉ូលិសដើម្បី​ដាក់​ពាក្យបណ្តឹង ដោយ​បញ្ជាក់​ថាសំណេរថា​ “អ្នក​ដែល​ឈរ​ច្របូកច្របល់ ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស Anne Thongprasom “​។

ប៉ូលិស​បាន​​បង្ហើប​ថា ក្នុងករណីនេះ​ គឺ​ដោយសារ​ដែល​ជនខិលខូច បានប្រព្រឹត្តអំពើចោរកម្មក្នុង​ខុនដូ​ប្រណីតរបស់ Ann កាលពីថ្ងៃទី ២១ ខែកក្កដា កន្លងទៅ​នេះ ហើយ​លោកបានចំណាយពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ​ ក្នុង​ការ​តាមដាន និង ចាប់ខ្លួន​ឧក្រិដ្ឋជន ហើយការស៊ើបអង្កេតគេបានរកឃើញថា ពួកគេ​ជិតស្និទ្ធនឹងតារាស្រីរូបនេះ​ ដោយសារតែខុនដូមានសន្តិសុខ ហើយ​ទាមទារ​​កាត​ ពេល​មាន​នរណា​ចង់ចេញឬចូល។ ​

យ៉ាងណាមិញ​ ក្រោយ​ចាប់​ខ្លួន​ជន​ល្មើស Anne បានបង្ហោះរូបថត​ដំបូងរបស់ខ្លួនលើ​បណ្ដាញ​សង្គម instagram ដោយគ្មានខេបសិនអ្វីទាំងអស់ ខណៈតារា​សិល្បៈគ្រប់គ្នា និង​អ្នក​គាំទ្រ​ សម្រុក​ចូលទៅខមិនលើកទឹកចិត្ត​​​នាង នូវការបាត់បង់ទាំងប្រាក់ និងមនុស្សជិតស្និទ្ធ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្ររិះគន់ផេកបរទេសមួយ ក្រោយសរសេរចំណងជើងធំៗថា “ប្រជាជន កម្ពុជា លែងចាប់អារម្មណ៍ភាពយន្តខ្មែរ “

ចុចអាន៖តារាថៃ ៧ រូប ត្រូវគេដាក់នាមថា មានស្ទីលស្លៀកពាក់សាមញ្ញខ្លាំង ពេលឡើងយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម