ព័ត៌មានជាតិ
លោក អ៊ូច ភា អភិបាលខេត្តតាកែវផ្តល់អំណោយដល់មណ្ឌលកុមារកំព្រា
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយ ចំនួន ផ្តល់ជូនដល់មណ្ឌលកុមារកំព្រា ដែលមានកុមារកំព្រាចំនួន៤៩នាក់ ក្នុងខេត្តតាកែវ។
អំណោយទាំងនោះ រួមមាន អង្ករ១តោន មីកំប៉ុង២០កេស ទឹកក្រូច១០កេស និងទឹកបរិសុទ្ធ១០កេស ដើម្បីជាចំណែកមួយសម្រាលដល់បន្ទុកមណ្ឌលកុមារកំព្រា ដែលកំពុងទទួលការរ៉ាប់រងចិញ្ចឹមបីបាច់ ថែរក្សាក្មួយៗកុមារកំព្រាក្នុងមណ្ឌល។
នាឱកាសនោះលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការផ្តាំផ្ញើក្មួយៗទាំងអស់ កុំអស់សង្ឃឹម បើទោះបីជាក្មួយៗជាកុមារកំព្រា ប៉ុន្តែក្មួយៗមិនឯកាទេ ក្មួយនៅមានលោកតា លោកយាយ អ៊ុំ ពូ មីង ដែលតែងតែយកចិត្តទុកដាក់ចំពោះក្មួយៗជានិច្ច ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួន ក្លាយខ្លួនជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិយើង ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់