Connect with us

ព័ត៌មានជាតិ

ប្រាក់ជាង១០២០លានដុល្លារ បានលើអ្នកដាំដំឡូងមី​ នៅ​កម្ពុជា

បានផុស

នៅ

របាយការណ៍​បឋម​ស្ដីពី​វឌ្ឍនភាព នៃ​ផលិតកម្ម​ដំណាំ​កសិ-ឧស្សាហ កម្មសំខាន់ៗចំនួន០៦មុខ ក្នុងឆ្នាំ​២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដំណាំដំឡូងមី បានក្លាយជាដំណាំ ដែលនាំចេញខ្លាំងជាងគេ ហើយផ្ទៃដីផលិតកម្ម នាពេលខាងមុខ នឹងកើនឡើងប្រមាណ៥ភាគរយ។

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ កម្ពុជា ប្រមូលដំណាំដំឡូងមី បានចំនួនប្រមាណជា ១១ ១៨៥ ០៦៩តោន លើផ្ទៃដីដាំដុះ ចំនួន ៦៥៦ ៨៦៨ ហិកតា ខណៈទិន្នផលជាមធ្យម ចំនួន ១៩,២២តោន/ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ (តម្លៃ​បានមកពីការគណនា តម្លៃនាំចេញផ្លូវការ ក្រៅផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)។

រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងបន្តថា ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ៦៦០ ៣៣៨ហិកតា (កើនប្រមាណជា ៥%)។

សូមបញ្ជាក់ថា ផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗទាំង០៦មុខ ដែលស្ថិតក្នុងរបាយការណ៍ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖ទី១-ដំណាំដំឡូងមី ២-ដំណាំស្វាយចន្ទី ៣-ដំណាំស្វាយ ៤-ដំណាំ​ចេកអំបូងលឿង ៥-ដំ​ណាំ​មៀនប៉ៃលិន (តាង៉ែន) និងទី៦-ដំណាំម្រេច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២២ នាទីutes មុន

Lee Dong Wook ប្រឈម​ការ​រិះគន់​ ​ពាក់ព័ន្ធ​នយោបាយ​ លោក Yoon Suk Yeol

សេដ្ឋកិច្ច៣៦ នាទីutes មុន

តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្តេចធិបតី អះអាងយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសផ្តាច់មុខនៅទឹកដីកម្ពុជា

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនពលរដ្ឋកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ

វប្បធម៌ ជំនឿ៤៧ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ក្រើនរម្លឹកដល់ភ្ញៀវទេសចរ ស្លៀកពាក់ឲ្យបានសមរម្យពេលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម