Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរកើនឡើងវិញជាង ២២ម៉ឺននាក់ ដើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍

បានផុស

នៅ

ភ្ញៀវទេសចរ មានសន្ទុះកើនឡើងវិញ នៅថ្ងៃចុងសប្តាហ៍(ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ )ប្រមាណ ២២០,៩៣៧នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤.៥៨៥នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៦,៣៥២នាក់ ពោលគឺកើនឡើង ៣.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះគោលដៅទេសចរណ៍ ដែលទទួលបានភ្ញៀវទៅកម្សាន្តច្រើនជាងគេ គឺនៅខេត្តកំពត មានចំនួន ៣៤,៩៦៨នាក់, ខេត្តព្រះសីហនុ ៣៣,៣៨៨ នាក់, ខេត្តសៀមរាប ២៥,៧១៥នាក់, ខេត្តបាត់ដំបង ២០,៥៥៤នាក់ រាជធានីភ្នំពេញ ១៧,៩៧៥នាក់ និងខេត្តក្រុងផ្សេងៗទៀត។

បើតាមក្រសួងទេសចរណ៍ ការកម្រើកឡើងវិញខ្លះៗនៃជំងឺកូវីដ-១៩ ក្រសួងបានបន្តណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍ ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ឲ្យបន្តអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP៕  អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម