កីឡា
ការប្រកួតកីឡាប្រណាំងកង់មួយ ត្រូវបានបោះបង់ ខណៈបានបង្កគ្រោះថ្នាក់ដ៏រន្ធត់ដល់អ្នកគាំទ្រ
មានឧប្បត្តិហេតុដ៏រន្ធត់មួយក្នុងអំឡុងពេលការប្រណាំងកង់ ក្នុងសាល វិញ្ញាសាចម្ងាយ១៥គីឡូម៉ែត្រផ្នែកបុរស ក្នុងវគ្គជម្រុះនៅឯព្រឹត្តិការណ៍កីឡា ‘Commonwealth Games’ ដោយអ្នកគាំទ្រម្នាក់បានចាកចេញពីកន្លែងទស្សនាជាមួយឈាម បន្ទាប់ពីកីឡាករ Matt Walls បានដួល និងខ្ទាតប៉ះរបាំង។
ការធ្លាក់នេះបានកើតឡើងអំឡុងពេលការប្រកួតជម្រុះ ចម្ងាយ១៥គីឡូម៉ែត្រផ្នែកបុរស ហើយអ្នកគាំទ្រម្នាក់ត្រូវប្រឡាក់ដោយឈាម និងត្រូវយកទៅសង្គ្រោះបន្ទាន់។
ការប្រកួតដែលនៅសល់ត្រូវបានបោះបង់ចោល ដោយកីឡាករ Matt Bostock ក៏ត្រូវបានគេយកទៅសង្គ្រោះ និងពាក់អុកស៊ីហ្សែន នៅពេលគេរៀបចំចេញដំណើរឡើងរថយន្តសង្គ្រោះ ខណៈកុមារីម្នាក់ក៏ត្រូវបានក្រុមគ្រូពេទ្យជួយផងដែរ បន្ទាប់ពីរយៈដៃ។
បញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ‘Commonwealth Games’ គឺជាព្រឹត្តិការណ៍ដែលហៅយ៉ាងសាមញ្ញថា គឺជាប្រទេសនិយាយភាសាអង់គ្លេស ឬដែលភាគច្រើនជាអតីតទឹកដីនៃចក្រភពអង់គ្លេស។ នៅឆ្នាំ២០២២ ព្រឹត្តិការណ៍នេះមានប្រទេសចំនួន ៧២ចូលរួមប្រកួត ដោយមានកីឡាចំនួន ២០ប្រភេទ និងអត្តពលិកប្រមាណ ៥ពាន់នាក់បានចូលរួម ធ្វើឡើងនៅចក្រភពអង់គ្លេស៕
ប្រភព ៖ Mirro.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?