Connect with us

ជីវិតកម្សាន្ដ

តារាស្រីទូរទស្សន៍ TVB ត្រូវជនអនាមិកគំរាមរំលោភ និងសម្លាប់

បានផុស

នៅ

Cathy Wong ពិធីការិនីកម្មវិធីទូរទស្សន៍ TVB Scoop និងជាអតីតបេក្ខនារីបវរកញ្ញាហុងកុង ត្រូវបានជនមិនស្គាល់មុខគំរាមរំលោភ និងសម្លាប់ បន្ទាប់ពីនាងនិយាយប៉ះពាល់ដល់អង្គការមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី Scoop បានទទួលពាក្យគំរាមកំហែងពីជនអនាមិកម្នាក់ ដោយគេអះអាងថា Cathy បាននិយាយប៉ះពាល់ដល់អង្គការរបស់គេ ហើយគេនឹងចាប់រំលោភនាង បន្ទាប់មកនឹងសម្លាប់ចោលតែម្ដង។ គេថែមទាំងនិយាយថាគេបានស្គាល់អាសយដ្ឋានរបស់ Cathy Wong យ៉ាងច្បាស់ទៀតផង។ មិនតែប៉ុណ្ណោះ អ្នក​ផ្ញើ​ពាក្យគំរាម​កំហែង​​បន្ថែម​ថា ​គេ​នឹងកាត់​តារាស្រីរូបនេះជា​ ១៨​ដុំ មុន​នឹងបោះ​ឲ្យ​នាង​ទៅ​ត្រី​ និង​ឆ្កែស៊ី។

ក្រោយពីទទួលបានការគំរាមកំហែងនេះ Scoop បានរាយការណ៍ទៅប៉ូលីសហុងកុង ហើយពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេត។

ដោយឡែក Cathy Wong បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន HK01 ថា ដំបូងនាងតក់ស្លុតដែរ ប៉ុន្តែក្រោយមកនាងស្ងប់អារម្មណ៍វិញ ព្រោះក្រុមការងាររបស់កម្មវិធីមានគ្នាច្រើននាក់ណាស់ ដូច្នេះនាងមិនគិតថាជនអនាមិកនោះហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ។ ចំណែកទម្លាប់ដែលនាងតែងតែជិះរថភ្លើងក្រោមដីទៅផ្ទះរាល់ដង នាងនៅតែបន្តធ្វើដដែល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២០ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម