សុខភាព
ក្អកជាប់គ្នាច្រើនសប្ដាហ៍មិនបាត់ អាចជា រោគសញ្ញាជំងឺមួយចំនួន
ការក្អកជាប្រចាំរាប់ចាប់ពីបួនសប្ដាហ៍សម្រាប់កុមារ និង ប្រាំបីសប្ដាហ៍សម្រាប់មនុស្សពេញវ័យ អាចជាសញ្ញានៃជំងឺមួយចំនួន ហើយអ្នកមានអាការៈក្អកបែបនេះគួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។

អាការៈក្អករយៈពេលយូរអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួន៖
ជំងឺហឺត៖ ក្អកជាប្រចាំក៏ជារោគសញ្ញារបស់ជំងឺហឺតមួយដែរ។ អាការៈអ្នកជំងឺដំបូង មានការក្អក ដោយសារតែទងសួតមានការរលាក និង ត្បៀតរួមតូច ទើបបណ្ដាលឲ្យអ្នកជំងឺបង្ហាញអាការៈក្អកប។ អាការៈក្អកអាចកើតមានលើកដំបូង ចន្លោះ ២ ទៅ ៣សប្ដាហ៍ ហើយអ្នកជំងឺធ្វើទុក្ខខ្លាំងនៅពេលយប់។
ជំងឺរលាកទងសួតរ៉ាំរ៉ៃ៖ ជំងឺនេះបណ្តាលមកពីការរលាកផ្លូវដង្ហើមរយៈពេលយូរ ដែលបណ្តាលឲ្យក្អកដែរ។ ជាធម្មតាជំងឺនេះកើតឡើងដោយសារផលប៉ះពាល់នៃការជក់បារី ឬផ្សែងដែលមានសារធាតុពុលប៉ះពាល់ដល់សួត។
ជំងឺច្រាលទឹកអាស៊ីដក្រពះ៖ កើតឡើងនៅពេលដែលអាស៊ីដត្រលប់ពីក្រពះ និងចូលទៅក្នុងបំពង់ក។ លទ្ធផលអាចជាការរលាករ៉ាំរ៉ៃនៅក្នុងបំពង់កដែលនាំឲ្យក្អកបាន។
ការឆ្លងមេរោគ៖ ការឆ្លងរោគដែលប៉ះពាល់ដល់ប្រព័ន្ធដង្ហើម ដូចជាមេរោគបង្កជាជំងឺរលាកសួត គ្រុនផ្ដាសាយ ដែលកត្ដាទាំងនេះ ក៏អាចបណ្ដាលឲ្យមានការកើតជំងឺក្អកបានដែរ តែវានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ វាអាចបង្កឲ្យសួតរបស់យើងជួបប្រទះ នឹងការរលាកមួយរយៈពេល។
ការប្រើថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ជាទូទៅសម្រាប់អ្នកជំងឺលើសឈាម និងជំងឺខ្សោយបេះដូង ត្រូវបានគេដឹងថាបណ្តាលឲ្យក្អករ៉ាំរ៉ៃបាន ប៉ុន្ដែមានចំនួនអ្នកកើតតិច។
ជំងឺមហារីកសួត៖ ជំងឺមហារីកសួតក៏បង្ហាញរោគសញ្ហាដោយការក្អកដែរ។ ឈានដល់ដំណាក់កាលមហារីក សួតទទួលការវាយប្រហារខ្លាំង និងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត រោគសញ្ញាមហារីកសួត ដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្អកមានឈាម មានក្លិន ដែលអ្នកជំងឺត្រូវប្រុងប្រយ័ត្ននៃរោគសញ្ញាឈានដល់ដំណាក់កាលនេះ។

ជាទូទៅការក្អករ៉ាំរ៉ៃ ជាសញ្ញានៃជំងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមដែលអាចបង្កការរំខានដល់ជីវភាពរស់នៅ ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះបើមានរោគសញ្ញាក្អកចន្លោះពី៤ទៅ ៥សប្ដាហ៍ គួរតែប្រញាប់ ធ្វើតេស្ដសុខភាពស្វែងរកជំងឺ ដើម្បីព្យាបាល៕
ចុចអាន៖លេចនោមពេលក្អក ឬកណ្ដាស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរ?
ចុចអាន៖ប្រភេទនៃការក្អក អាចឲ្យយើងដឹងពីស្ថានភាព ជំងឺក្នុងខ្លួន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង