សេដ្ឋកិច្ច
តម្លៃប្រេងសាំងខែថ្មីនៅ អាស៊ាន ខណៈ កម្ពុជា ចុះសល់ ៤,៧៥០ រៀលក្នុងមួយលីត្រ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលជាង ៥ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលផងដែរ ។
ទន្ទឹមនោះតម្លៃប្រេងសាំងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ប្រែប្រួលដូចគ្នា ខណៈកម្ពុជាធ្លាក់ថ្លៃ ៥០ រៀលក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៧ ដុល្លារ (១,៥០០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៦ ដុល្លារ (១,៨៥០ រៀល) ក្នុងមួយលីត្រ
៣. ថៃ តម្លៃ ១.០៣ ដុល្លារ (៤,១៥០ រៀល) ក្នុងមួយលីត្រ
៤. មីយ៉ាន់ម៉ា តម្លៃ ១.០៤ ដុល្លារ (៤,២០០ រៀល) ក្នុងមួយលីត្រ
៥. វៀតណាម តម្លៃ ១.១០ ដុល្លារ (៤,៤០០ រៀល) ក្នុងមួយលីត្រ
៦. កម្ពុជា តម្លៃ ១.១៦ ដុល្លារ (៤,៧៥០ រៀល) ក្នុងមួយលីត្រ
៧. ឥណ្ឌូណេស៊ី តម្លៃ ១.២២ ដុល្លារ (៤,៩០០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៤៥ ដុល្លារ (៥,៨០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៩៨ ដុល្លារ (៧,៩៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ២.០១ ដុល្លារ (៨,០៥០ រៀល) ក្នុងមួយលីត្រ
គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមានតម្លៃទាបជាងគេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ លោក Min Aung Hlaing ប្រកាសដាក់ប្រទេស មីយ៉ាន់ម៉ា ក្នុងភាពអាសន្ន ៦ ខែទៀត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត