Connect with us

ព័ត៌មានជាតិ

លោកស្រី បាន ស្រីមុំ ​ស្ត្រី​ទីពីរ​ទទួល​តំណែង​​ជា​អភិបាលខេត្ត មាន​ប្រវត្តិ​បែបណា​?

បានផុស

នៅ

បន្ទាប់​ពី​​ខេត្ត​កោះកុង រដ្ឋាភិបាល​បាន​សម្រេច​តែងតាំង​ស្រ្តី​មួយ​រូប​ទៀត​កាន់​​តួនាទី​​ជា​អភិបាល​ខេត្ត។ ស្រ្តី​រូប​នោះ​គឺ​លោកស្រី បាន ស្រីមុំ ដែលត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​​ឲ្យ​កាន់​តំណែង​ជា​អភិបាល​ខេត្តប៉ៃលិននៅ​ចុង​ឆ្នាំ ២០២០។

​តើ​លោកស្រី បាន ស្រីមុំ ដែលកាន់​តួនាទីជា​អភិបាល​ខេត្ត​​ប៉ៃលិន​មាន​ប្រវត្តិ​បែប​ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារ

លោកស្រី បាន ស្រីមុំ កើត​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ១៩៧៥ និង​មានស្រុកកំណើត​នៅ​ខេត្ត​ប៉ៃលិន​តែម្តង។ លោក​ស្រី​ជា​ភរិយា​លោក អ៊ី ឈាន អតីត​អភិបាល​ខេត្ត​ប៉ៃលិន ដែល​សព្វថ្ងៃ​​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

ប្រវត្តិ​ការងារ

មុន​ទទួលការ​តែងតាំង​​ជា​អភិបាល​ខេត្ត លោក​ស្រី ​បាន ស្រីមុំ មាន​តួនាទី​សំខាន់ៗ​ជាច្រើន​ទាំង​ក្នុង​ខេត្ត​និង​ជួរ​រដ្ឋាភិបាល។ លោក​ស្រី​ជា​តំណាង​រាស្រ្ត​មណ្ឌល​ប៉ៃលិន​មក​ពី​គណបក្សប្រជាជន​កម្ពុជាក្នុង​អាណត្តិទី ៥ នៃ​រដ្ឋសភា​ពី​ឆ្នាំ​២០១៣- ២០១៨ និង​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​នៅខេត្តប៉ៃលិន​ក្នុងអាណត្តិទី ៦ ពីឆ្នាំ២០១៨។

លោក​ស្រី​ក៏​មាន​តួនាទី​ជា​ប្រធាន​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និង​ជាប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ស.ស.យ.ក ប្រចាំខេត្តប៉ៃលិនផង​ដែរ។

ការ​សិក្សា​

​ប្រវត្តិ​ការ​សិក្សា​វិញ លោកស្រី បាន ស្រីមុំ

  • ឆ្នាំ២០០៧ បានទទួលសញ្ញាប័ត្រ បរិញ្ញាប័ត្រគណនេយ្យ
  • បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លី-មធ្យម ក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់
  • បានទទួលសញ្ញាប័ត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅមហាវិទ្យាល័យ Institute Prima Bestari Faculty នៃ Pine Academy Group នៃទីក្រុងហុងកុង
  • ឆ្នាំ២០១៣ បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលពី មហាវិទ្យាល័យអន្តរជាតិ IUE សហរដ្ឋអាមេរិក និងសញ្ញាប័ត្របណ្ឌិតរដ្ឋបាលពាណិជ្ជកម្ម (Fellow of OXCELL) ពីមជ្ឈមណ្ឌលអ៊ុស៊្វត នៃភាពល្អប្រណិត នៃចក្រភពអង់គ្លេស។

សារលោកជំទាវ បាន ស្រីមុំ

ក្រោ​យ​ទទួលការ​​តែងតាំង​ជា​អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ​ថ្លែង​ថា ការ​ទទួល​បានមុខ​តំណែង​​នេះ​គឺជាឱកាសផង ក៏ដូចជាតួនាទី​ដែល​ត្រូវប្រឹងប្រែងរៀនសូត្រផង។

អភិបាល​ខេត្ត​ជា​ស្រ្តី​រូបនេះ ក៏​ប្រកាស​​ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចំណាយវេលាដើម្បីសម្រេច​ការងារ​ឲ្យអស់ពីសមត្ថភាព លទ្ធភាព ដែលប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន។ ជាពិសេសទៅទៀតនោះ គឺការពារសុខសន្តិភាព​ជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យខានតែបាន។

គួរ​បញ្ជាក់​ថា ខេត្តប៉ៃលិនបានប្តូរ​ពីក្រុង​ប៉ៃលិនមក​ខេត្ត​ប៉ៃលិន ដែល​មាន​ថ្នាក់​ប្រហែល​នឹង​រាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។

លោក អ៊ី ឈាន អតីតមេទ័ពខ្មែរក្រហម បាន​កាន់​តំណែង​ជាអភិបាលក្រុង និង​ក្រោយមកជាអភិបាលខេត្តប៉ៃលិន ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ក្រោយ​មក​ទៀត​លោក កើត សុធា កាន់តំណែង​ជា​អភិបាល​ខេត្ត​ពីឆ្នាំ២០១៤-ឆ្នាំ២០១៨ និង​លោក ផាន់ ចាន់ធុល ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី បាន ស្រីមុំ ​ត្រូវបាន​ព្រះមហាក្សត្រត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​នៃគណ​អភិបាល​ខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល​នៅ​ចុង​ឆ្នាំ ២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣០ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣៦ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៥២ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម