ព័ត៌មានជាតិ
ខេត្តចំនួន ០៥ នឹងប្រកាសជាខេត្តអស់មីន
ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តចំនួន ៥ នឹងត្រូវប្រកាសជាខេត្តអស់មីន។ នេះបើតាមកិច្ចព្រមព្រៀងស្តីពីការងារបោសសម្អាតមីន ដែលធ្វើឡើងនៅព្រឹកមិញនេះនៅទីស្នាក់ការអាជ្ញាធរមីន។

លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានឲ្យដឹងថា ខេត្តចំនួន ០៥ ដែលនឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងនោះមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង។
លោក លី ធុជ បានបន្តថា បើយោងតាមកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីនចាប់ពីខែសីហា ឆ្នាំ២០២២ ក្នុងខេត្តគោលដៅចំនួន ៥ ក្នុងនោះខេត្តចំនួន ០៣ គ្រោងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ រួមមាន៖ ខេត្តតាកែវ ក្នុងទំហំផ្ទៃដីសរុប ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា ខេត្តកំពង់ចាមក្នុងទំហំផ្ទៃដីសរុប ៩៧៩.៥៨៦ ម៉ែត្រក្រឡា និងខេត្តកំពង់ឆ្នាំងលើផ្ទៃដីសរុប ៣.២៧៧.៦២៧ ម៉ែត្រក្រឡា។
ដោយឡែកខេត្តចំនួន ០២ ទៀត គ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុប ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា និងខេត្តកំពត ក្នុងទំហំផ្ទៃដីសរុប ១០.៦៤១.៦៧៧ ម៉ែត្រក្រឡា។
លោក លី ធុជ បានបញ្ជាក់ថា ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នឹងមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន ដោយបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំំងប្រទេស ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ឌឿនចាន់ ថារី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល