Connect with us

ជីវិតកម្សាន្ដ

Anne ទម្លាយចោរ​លួចលុយជាង ៥៥ ម៉ឺនដុល្លារ ថា ជាមនុស្សញៀនល្បែង និងស្គាល់នាង ១០ ឆ្នាំហើយ (មានវីដេអូ)

បានផុស

នៅ

នៅទីបំផុត តារាសម្ដែងស្រី Anne ព្រមទម្លាយពីមនុស្សជិតស្និទ្ធ ដែលលួចលុយសរុបជាង៥៥ម៉ឺនដុល្លារថា បុគ្គលនេះញៀនល្បែងខ្លាំង និងស្គាល់នាង១០​ឆ្នាំ​មក​ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​កើតហេតុ​ភ្លាមៗ មិនបានបង្ហើបថា ៥៥ម៉ឺនដុល្លារនោះ​ ជា​លុយ​សុទ្ធ​ឬ​យ៉ាង​ណា​ទេ។ ទើប​តែ​ថ្ងៃ​នេះ​ នាង​ព្រម​និយាយ​ថា​ តាម​ពិត​មិន​ត្រឹម​តែ​លុយ​ទេ​ នៅ​មាន​គ្រឿងអលង្ការ​ផ្សេងៗ​ ដែលសរុបជាង៥៥ម៉ឺនដុល្លារ។​ ក្នុងថ្ងៃនោះ Anne Thongprasom បាន​ជួប​ប៉ូលិស​ពិភាក្សា​ទាំង​យប់ បន្ទាប់ពីដឹងថា​មនុស្ស​ដែល​លួចលុយនិង​​គ្រឿងអលង្ការ​របស់​នាង ​បាន​យក​ទ្រព្យ​​ទៅ​ហាង​បញ្ចាំ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស។

តារាជើងចាស់​នេះ​បានបញ្ចាក់ថា ​ឥឡូវ​នេះ នាង​មិន​ទាន់​បាន​ទទួល​របស់ភ្លាមៗ តែដឹងថាវត្ថុទាំងអស់នៅទីណា ហើយដឹងថាហាងបញ្ចាំណាខ្លះនៅ ខណៈទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​គេ​លួច​ ​សរុប​ចំនួន ២០ លាន​បាត ដែល​ជា​គ្រឿង​អលង្ការ និង​លុយ​សុទ្ធ​ ។ ​នៅ​ថ្ងៃ​កើតហេតុ ខណៈ​នាងទៅ​ធ្វើការ​ ហើយ​នឹង​នាំ​យក​គ្រឿង​អលង្ការ​ ​មក​តុបតែង​ក្នុង​ពិធី​នោះ​ ផ្ទុយទៅវិញ គ្រឿងអលង្ការ​ទាំងអស់ត្រូវបានបាត់បង់។ ប៉ុន្តែនាងប្រញាប់ទៅធ្វើការ ដូច្នេះ​សូម​ឲ្យ​ម្ចាស់​​​ខុន​ដូ​ពិនិត្យ CCTV រហូតដល់រក​ឃើញមនុស្សម្នាក់ដែល​បាន​ចេញចូល​បន្ទប់​របស់នាង ដែលជាមនុស្សជិតស្និទ្ធ ទើបប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​អញ្ជើញ​បុគ្គលនោះ​មក​ធ្វើ​សួរនាំ រហូត​ដល់​ជនល្មើស​បាន​សារភាព​តែ​ម្ដង។

គួរ​រំលឹក​ថា ​​កំពូលតារាស្រី Anne Thongprasom បានដាក់ពាក្យបណ្ដឹង បន្ទាប់ពីត្រូវមនុស្សស្និទ្ធស្នាល ស្គាល់​លេខ​សម្ងាត់​​​​​ ហើយចូលលួចយកទ្រព្យក្នុងខុនដូប្រណីត ដែលរួមមានសាច់ប្រាក់ ចិញ្ចៀនពេជ្រ ក្រវិលពេជ្រ ខ្សែដៃពេជ្រ នាឡិកា Rolex បំពាក់ដោយត្បូងពេជ្រជាដើម៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាជើងចាស់ Anne ត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតលួចលុយ ៥៥ ម៉ឺនដុល្លារ

ចុចអាន៖Kimberly បង្ហោះរូបលើកទឹកចិត្ត Anne ក្រោយត្រូវមនុស្សជិតស្និទ្ធ លួចលុយ ៥៥ ម៉ឺនដុល្លារ






Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម