Connect with us

សន្តិសុខសង្គម

គ្រួសារថា ពេទ្យខេត្តតាកែវវះកាត់ប្រពន្ធស្លាប់ ខណៈប្រធានពេទ្យថា ខំប្រឹងអស់ហើយ

បានផុស

នៅ

កាលពីពេលថ្មីៗនេះមានការសរសេររៀបរាបពីទុក្ខសោករបស់ខ្លួនបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Veasna Single ថា “មន្ទីរពេទ្យបង្អែកខេត្តតាកែវនេះហើយដែលវះកាត់ប្រពន្ធខ្ញុំនៅរស់ឱ្យបាត់បង់ជីវិតបាត់ ហើយប្រពន្ធដើរបានធម្មតា និយាយ ហូបបាយបានធម្មតាទេ ដល់ពេលយកទៅវះកាត់ហើយក៏បាត់បង់ជីវិតទៅ ហើយដាក់ខ្យល់អុកស៊ីស្សែនបញ្ជូនហើយក៏យកទៅពេទ្យលោកសង្ឃ ហើយពេទ្យលោកសង្ឃថា ប្រពន្ធគាត់ផុតដង្ហើមមួយម៉ោងហើយ តែគេដាក់ខ្យស់អុកស៊ីស្សែនយកបញ្ជូនឱ្យមានដង្ហើមដើម្បីយកចេញពីពេទ្យនោះ។ អ៊ីចឹងមានន័យថា ប្រពន្ធខ្ញុំបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវហ្នឹងតែម្តង ពេទ្យនេះវះកាត់មនុស្សស្លាប់ មនុស្សពីរនាក់ហើយក្នុងមួយខែនេះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយធ្លាយព័ត៌មាននេះ លោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឱ្យដឹងថា អ្នកជំងឺឈ្មោះ ប៊ុន ស្រីកែវ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាក់ដងកាំបិតខាងស្ដាំ និងមានរោគសញ្ញានៃការហើមសួត និងតម្រងនោមលែងដំណើរការ។

លោកប្រធានមន្ទីរពេទ្យបន្តថា កាលពីថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០២២ ស្ត្រីរងគ្រោះខាងលើ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យឈឺស្មា និងលើកដៃស្ដាំឈឺ និងកម្រើកមិនរួច។ បន្ទាប់ពីបានពិនិត្យ និងធ្វើការថតកាំរស្មីអ៊ិច ក៏រកឃើញមានស្នាមបាក់ដងកាំបិតខាងស្ដាំ ពេលនោះគ្រូពេទ្យនៅផ្នែកពិគ្រោះជំងឺខាងក្រៅ បានព្យាបាលបឋមដោយបិតបង់ស្អិតនៅត្រង់កន្លែងបាក់ និងព្យួរដៃអបនឹងដងខ្លួនដើម្បីកាត់បន្ថយការឈឺចាប់ និងទប់លំនឹងឆ្អឹងផង ដោយបានដាក់សម្រាកព្យាបាលនៅផ្នែកវះកាត់ ដើម្បីរង់ចាំធ្វើការវះកាត់ភ្ជាប់តំណឆ្អឹងបាក់ដោយបាញ់ដែក (Broche)។ ហើយកាលពីរសៀលថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ២០២២ អ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើការវះកាត់ភ្ជាប់តំណឆ្អឹងបាក់ដោយបាញ់ដែក (Broche) និងប្រើប្រាស់ថ្នាំសណ្ដំទូទៅមិនស៊កទុយោជំនួសដង្ហើម ប៉ុន្តែនៅពេលកំពុងវះកាត់អ្នកជំងឺក៏ឈប់ដកដង្ហើម ក្រុមគ្រូពេទ្យថ្នាំសណ្ដំ ក៏សម្រេចដាក់ទុយោចូលផ្លូវដង្ហើម ដើម្បីជំនួយដង្ហើម តែដោយសារផ្លូវដង្ហើមកន្រ្ទាក់ ស៊កទុយោមិនបាន ធ្វើឱ្យពន្យារពេលនៃការបញ្ជូលអុកស៊ីហ្សែន ទៅចិញ្ជឹមសរីរាង្គ ក្រោយមកក៏មានគាំងបេះដូង។ ពេលនោះក្រុមគ្រូពេទ្យក៏បន្តធ្វើចលនាបេះដូង និងផ្ដល់ថ្នាំជំនួយបេះដូង បន្ទាប់មកបេះដូង និងដង្ហើមក៏ចាប់ផ្ដើមដំណើរការឡើងវិញ។

លោកវេជ្ជបណ្ឌិត ឈូវ ឈួន បានបន្តថា ក្រោយការវះកាត់រយៈពេល ៤០ នាទី អ្នកជំងឺក៏ដឹងខ្លួនឡើងវិញទាំងស្រុង និងបានសន្ទនាជាមួយឪពុករបស់គាត់ ប៉ុន្តែស្រាប់តែរយៈពេល ២ម៉ោងក្រោយមក អ្នកជំងឺក៏មានលេចចេញរោគសញ្ញានៃការហើមសួត និងតម្រងនោមលែងដំណើរការ នៅពេលនោះក្រុមគ្រូពេទ្យ ក៏សម្រេចចិត្តដាក់ទុយោជំនួយដង្ហើម និងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដោយមានគ្រូពេទ្យថ្នាំសណ្ដំទៅជាមួយ ហើយគ្រូពេទ្យលោកសង្ឃក៏ទទួលអ្នកជំងឺព្យាបាលបន្តផងដែរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៥ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម