ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់អង់គ្លេស Charles យកប្រាក់ ១.២ លានដុល្លារពីគ្រួសារត្រកូល Bin Laden
ព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងការរិះគន់ជាថ្មីម្តងទៀត បន្ទាប់ពីកាសែត Sunday Times បានចុះផ្សាយថា ព្រះអង្គបានទទួលអំណោយសប្បុរសធម៌ចំនួន ១.២ លានដុល្លារពីក្រុមគ្រួសាររបស់លោក Osama bin Laden ក្នុងឆ្នាំ ២០១៣ ។
ការបរិច្ចាកពីសំណាក់លោក Bakr Bin Laden និង Shafiq Bin Laden ជាបងប្អូនបង្កើតរបស់អតីតមេដឹកនាំអាល់កៃដាលោក Osama Bin Laden ដែលត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសប៉ាគីស្ថានឆ្នាំ ២០១១ តាមសេចក្តីរាយការណ៍បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំរវាងព្រះអង្គម្ចាស់ Charles និងលោក Bakr នៅឯវិមាន Clarence House នៅទីក្រុងឡុងដ៍ក្នុងខែតុលា ឆ្នាំ ២០១៣ ។
យោងតាមកាសែត Sunday Times បានឲ្យដឹងទៀតថា ព្រះអង្គម្ចាស់ Charles បានយល់ព្រមទទួលយកការបរិច្ចាគនេះ ទោះបីជាមានការជំទាស់ពីក្រុមការងារ និងមូលនិធិសប្បុរសធម៌ Prince of Wales (PWCF) របស់ព្រះអង្គក៏ដោយ ។
ទន្ទឹមនោះ ព្រះអង្គម្ចាស់ Charles ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបដិសេធមិនប្រគល់ប្រាក់នោះមកវិញ ដោយសារតែគិតពីមុខមាត់របស់គ្រួសារត្រកូល Bin Laden ប្រសិនបើព្រះអង្គម្ចាស់ធ្វើដូច្នេះ ។
គួរបញ្ជាក់ថា ដំណឹងនេះកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីព្រះអង្កម្ចាស់ Charles បានទទួលកាបូបពេញដោយសាច់ប្រាក់ជិត ៣ លានដុល្លារ អំឡុងពេលជួបជាមួយព្រះអង្គម្ចាស់ Sheikh Hamad bin Jasseim bin Jaber Al Thani អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកាតា ចន្លោះឆ្នាំ ២០០៧ និងឆ្នាំ ២០១៣ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ People
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ