Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល បានត្រៀមថវិការួចជាស្រេច​សម្រាប់ផលប៉ះពាល់​នៃអតិផរណា

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការួចជាស្រេច ក្នុងការទប់ទល់ជាមួយអតិផរណានៅក្នុងប្រទេស ដើម្បីជួយដល់ប្រជាជនក្រីក្រ  បើសិនករណីអតិផរណាឡើងដល់កម្រិតខ្ពស់ ដែលតម្រូវឱ្យដោះស្រាយជាបន្ទាន់។ នេះជាការបញ្ជាក់របស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសន្និសីទស្តីពី “សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី ២ សីហា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុខសេនសាន បានលើកឡើងឡើងថា រាជរដ្ឋាភិបាលមានថវិកាបម្រុងគ្រប់គ្រាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអតិផរណា ប្រសិនបណ្តាលមកពីរលកទី២ នៃកូវីដ-១៩ ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះទំហំថវិកា គឺអាស្រ័យ ទៅលើចំនួនប្រជាពលរដ្ឋក្រីក្រជាក់ស្តែង ទោះបីជារដ្ឋមានថវិកាបម្រុងក៏ដោយ តែក៏មិនអាចចំណាយហួសពីតម្រូវការដែរ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដោយមិនចាំបាច់ស្វែងរកជំនួយពីខាងក្រៅនោះឡើយ។

រាជរដ្ឋាបាលបានចំណាយថវិកាប្រមាណជាង ៧០០លានដុល្លារអាមេរិក ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារវិបតិ្តកូវីដ-១៩។ ចំពោះការចំណាយនេះ គឺជាថវិការបស់ជាតិសុទ្ធសាធ។

អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ក្នុងខែដំបូងនៃឆ្នាំនេះ ពី ១.២២% ក្នុងខែកុម្ភៈ ដល់ ១.៦១% ក្នុងខែមីនា និងហក់ឡើងដល់ ៧.២% ក្នុងខែឧសភា ដែលជាកំណត់ត្រាខ្ពស់បំផុត នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា ( NBC) ។ អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៦ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម