Connect with us

ព័ត៌មានអន្ដរជាតិ

ចិន កោះហៅឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីតវ៉ាប្រឆាំង ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi

បានផុស

នៅ

ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើដំណើររបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺ “សាហាវណាស់” ហើយបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ។ លោក​ថា ចិន​នឹង​មិន​អង្គុយ​នៅ​ស្ងៀម​ឡើយ។

លោក Xie និយាយថា “នៅទីបំផុត តៃវ៉ាន់នឹងត្រលប់ទៅកាន់មាតុភូមិវិញ។ គ្មានកម្លាំង និងបុគ្គលណាដែលអាចមើលស្រាលលើការតាំងចិត្ត ឆន្ទៈដ៏មុតមាំ និងសមត្ថភាពដ៏អស្ចារ្យ របស់ប្រជាជនចិន ដើម្បី ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បាននោះទេ”។

អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng

សហរដ្ឋអាមេរិកត្រូវតែបង់ថ្លៃសម្រាប់កំហុសរបស់ខ្លួន។ ប្រទេសចិននឹងចាត់វិធានការឆ្លើយតបជាចាំបាច់ និងម៉ឺងម៉ាត់ ដូចអ្វីដែលយើងនិយាយ។

លោកស្រី Pelosi ដែលបានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារទី០២ខែសីហា ត្រូវបានគេរំពឹងថានឹងជួបប្រជុំជាមួយប្រធានាធិបតី និងប្រធានសភាតៃវ៉ាន់។ លោកស្រី​និយាយ​ថា លោកស្រី​ចង់​គោរព​ការ​ប្តេជ្ញាចិត្ត​មិន​ងាករេ​របស់​អាមេរិក ​ក្នុង​ការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏រស់រវើក​របស់​តៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកោះតៃវ៉ាន់ ថាជា “គ្រោះថ្នាក់ខ្លាំងបំផុត”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

“ជាងធ្វើទូក” ជាមុខរបរសាមញ្ញ ប៉ុន្តែ ៥ថ្ងៃអាចរកប្រាក់ចំណូលបាន ៤៥មុឺនរៀល នៅស្រុកកោះញែក

សន្តិសុខសង្គម៥ នាទីutes មុន

ធ្លាក់កម្ទេចផ្កាភ្លើងចេញពីក្រុមជាងកាត់ដែកដំបូល បង្កជាអគ្គិភ័យឆេះផ្ទះ ០១ ខ្នង នៅខណ្ឌដូនពេញ

កីឡា៨ នាទីutes មុន

ពាន​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រថ្ងៃ​ស្អែក​

ព័ត៌មានជាតិ១២ នាទីutes មុន

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០%

ព័ត៌មានជាតិ១៥ នាទីutes មុន

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

Sokha Hotels

ព័ត៌មានពេញនិយម