សេដ្ឋកិច្ច
អ្នកស្រាវជ្រាវ ប្រាប់ពីមូលហេតុដែលនាំឱ្យមាសឡើងថ្លៃ
អ្នកស្រាវជ្រាវផ្នែកហិរញ្ញវត្ថុ និងចរន្តទីផ្សារមាស បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ មាសនឹងបន្តឡើងថ្លៃវិញបន្តិចម្តងៗ ដោយសារការវិនិយោគ និងប្រាក់កម្ចីមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់កម្ពុជាថ្មីថា តម្លៃមាសបានងើបឡើងវិញ ចាប់ពីចុងខែកក្កដាមក រហូតដល់ថ្ងៃនេះ ដោយតម្លៃមួយអោនស្មើ ១៧៧៤ដុល្លារ និងមួយតម្លឹងនៅកម្ពុជា តម្លៃ ២១២៥ដុល្លារ។
លោកបន្តដូច្នេះថា«កាលពីមួយរយៈមុន មាសធ្លាក់ចុះនៅតម្លៃ ២០០០ដុល្លារ ទៅ ២០២៤ដុល្លារ ដោយការធ្លាក់ចុះនេះ កាលណោះអត្រាការប្រាក់នៅ ១.៧៥ ធ្វើឱ្យលុយដុល្លារខ្លាំងល្អ ហើយការដំឡើងអត្រាការប្រាក់នេះ វាមិនសូវប៉ះពាល់ទៅដល់កម្ចីផ្សេងៗទេ។ ហើយនៅចុងខែកក្កដា មានការដំឡើងការប្រាក់រហូតដល់ ២.៥០»។
ចំពោះការដំឡើងអត្រាការប្រាក់នេះ លោក សំណាង មើលឃើញថា ធ្វើឱ្យមានបញ្ហាជាច្រើនដូចជា ការធ្លាក់ចុះអ្នកវិនិយោគធំៗ នៅសហរដ្ឋអាមេរិក និងធ្វើសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ ដោយសារអត្រាការប្រាក់ខ្ពស់នេះ។
បញ្ហាទាំងអស់នេះហើយ ដែលធ្វើឱ្យសេដ្ឋកិច្ច និងលំហូរសាច់ប្រាក់អាមេរិករាំងស្ទះ និងបញ្ហាប្រឈមមួយចំនួនរបស់អ្នកវិនិយោគធំៗ ដែលធ្វើឱ្យសេដ្ឋកិច្ចមិនអាចងើបឡើងវិញបានទេ ឬងើបអាចងើបឡើងក្នុងរយៈពេលវែង។
បច្ចុប្បន្ននេះ អតិផរណា នៅសហរដ្ឋអាមេរិកមានចំនួន ៩.១ភាគរយ ដែលជាកំណើនខ្ពស់ ធ្វើឱ្យពលរដ្ឋចំណាយច្រើន។ ទាក់ទិននឹងបញ្ហាទាំងអស់នេះ លោក ឡុង សំណាង វាយតម្លៃថា ប្រសិនបើមិនមានការអន្តរាគមន៍ណាមួយពីធនាគារកណ្តាលអាមេរិក តម្លៃមាសនឹងបន្តកើនឡើងបន្តិចម្តងៗ រហូតដល់ ២២០០ដុល្លារ ក្នុងមួយតម្លឹងជាថ្មីម្តងទៀត។
ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានហាងមាសមួយចំនួន លក់រហូតដល់ទៅ ២២០០ដុល្លារ ក្នុងមួយតម្លឹងហើយ តែតម្លៃគោលនៅលើទីផ្សារអន្តរជាតិ លក់ត្រឹម ២១២៥ ដុល្លារនៅឡើយទេ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់