ព័ត៌មានជាតិ
ប្រជាកសិករខេត្តកំពង់ឆ្នាំងធ្វើសែ្របាន ១១ ម៉ឺនហិកតាជិតសម្រេចតាមផែនការ
លោក ហិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ០៣ខែ សីហា ឆ្នាំ២០២២ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ដើមខែសីហានេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងធ្វើស្រែវស្សាបានចំនួន ១១ ម៉ឺនហិកតាលើផែនការសរុប ១២ ម៉ឺនហិកតា ដែលយឺតជាងឆ្នាំមុន ១ ម៉ឺនហិកតា។
ប្រធានមន្ទីរកសិកម្មរូបនេះបន្តថា ឆ្នាំនេះការធ្វើស្រែវស្សាយឺតដោយសារស្ថានភាពភ្លៀងធ្លាក់ពីដើមរដូវជាបន្តបន្ទាប់ជាប់ៗគ្នាធ្វើឱ្យដីស្រែនៅតាមតំបន់មួយចំនួនលិចទឹកយូរថ្ងៃ ដែលមិនអាចអោយប្រជាកសិករយើងភ្ជួររាស់សាបព្រោះបាន។
ដោយឡែកជំនន់ទឹកភ្លៀងនៅតំបន់អន្លង់ជ្រៃ ក្នុងស្រុកសាមគ្គីមានជ័យ និងជំនន់ទឹកភ្លៀងបាក់ទំនប់ចាក់ទឹមនៅក្នុងស្រុកទឹកផុសក្នុងពេលកន្លងមកនោះ គឺជំនន់ទឹកភ្លៀងបានជន់លិចស្រូវក្នុងស្រែអាមូលដ្ឋានមួយចំនួនរយៈពេលតែ ២, ៣ ថ្ងៃប៉ុណ្ណោះ មិនបង្កឲ្យស្រូវក្នុងស្រែរបស់ប្រជាពលរដ្ឋរងការខូចខាតនោះឡើយ។
ដំណាំកសិកម្ម និងដំណាំដាំនៅតាមគ្រួសារមួយចំនួនដែលបានដាំដុះនៅតាមមូលដ្ឋាន និងតំបន់ខ្ពង់រាបនោះ ក៏ពុំមានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនោះឡើយ។
ជាមួយគ្នានេះដែរលោកប្រធានមន្ទីរកសិកម្ម បានសំណូមពរដល់ប្រជាកសិករខេត្តទាំងអស់សូមតាមដាននូវការប្រកាសព័ត៌មានព្យាករណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយសូមប្រុងប្រយ័ត្នទឹកជំនន់ ភ្លៀងផ្គរ និងនិងរន្ទះ ដែលអាចធ្វើឱ្យយើងបាត់បង់ ទ្រព្យសម្បត្តិ និងអាយុជីវិត៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ