Connect with us

ព័ត៌មានអន្ដរជាតិ

លោក Wang Yi ៖ ការប៉ុនប៉ងរបស់ អាមេរិក យក តៃវ៉ាន់ ដើម្បីគ្រប់គ្រង ចិន នឹងត្រូវវិនាស

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅថ្ងៃពុធនេះថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រើប្រាស់កោះតៃវ៉ាន់ដើម្បីគ្រប់គ្រងប្រទេសចិននឹងត្រូវវិនាសដោយចៀសមិនរួច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថា បន្ទាប់ពីការមកដល់របស់លោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ លោករដ្ឋមន្ត្រីការបរទេសចិនបានសង្កត់ធ្ងន់លើគោលជំហរផ្លូវការរបស់ទីក្រុងប៉េកាំងថា ការធានាតែមួយគត់នៃការរួមរស់ដោយសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺជាគោលការណ៍ “ចិនតែមួយ” ។

លោក Wang Yi បាននិយាយថា “ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យឲ្យតៃវ៉ាន់” គឺដល់ទីបញ្ចប់ ហើយ “ការប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងប្រទេសចិន” គឺនឹងត្រូវបរាជ័យចៀសមិនរួច ។ នៅចំពោះមុខការរួបរួមជាតិ ប្រជាជនចិនមានភាពអង់អាចមិនជឿលើអំពើអាក្រក់ មិនភិតភ័យ ឬជ្រុលនិយម មានឆន្ទៈក្នុងការរួបរួម និងមានសមត្ថភាពការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិយ៉ាងម៉ឺងម៉ាត់” ។

យោងតាមលោក Wang Yi បានឲ្យដឹងទៀតថា “សហរដ្ឋអាមេរិកមិនគួរស្រមើស្រមៃអំពីការលេងល្បែងភូមិសាស្ត្រនយោបាយឡើយ ហើយការបង្កហេតុរបស់ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈការប្រព្រឹត្តបែបនេះរបស់អាមេរិកគឺ “គ្រោះថ្នាក់ និងឆោតល្ងង់” ។

ជាចុងក្រោយលោករដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​ “​គោលការណ៍​ចិន​តែ​មួយ​បាន​ក្លាយ​ជា​បទដ្ឋាន​មូលដ្ឋាន​ក្នុង​ទំនាក់ទំនង​អន្តរជាតិ  និង​បង្កើត​ជា​ផ្នែក​សំខាន់​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ ​ក្រោយ​សង្គ្រាមលោក​លើក​ទី ២ ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើគឺបញ្ឈប់ជាបន្ទាន់នូវការរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបញ្ឈប់ជាបន្ទាន់សម្រាប់ការយកតៃវ៉ាន់ដើម្បីរំខានដល់អាស៊ីប៉ាស៊ីហ្វិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តើលោកស្រី Pelosi មានសាវតារយ៉ាងណា និងធ្លាប់ឌឺដងពាក្យសម្ដីអ្វីខ្លះដល់ ចិន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

“ជាងធ្វើទូក” ជាមុខរបរសាមញ្ញ ប៉ុន្តែ ៥ថ្ងៃអាចរកប្រាក់ចំណូលបាន ៤៥មុឺនរៀល នៅស្រុកកោះញែក

សន្តិសុខសង្គម៤ នាទីutes មុន

ធ្លាក់កម្ទេចផ្កាភ្លើងចេញពីក្រុមជាងកាត់ដែកដំបូល បង្កជាអគ្គិភ័យឆេះផ្ទះ ០១ ខ្នង នៅខណ្ឌដូនពេញ

កីឡា៧ នាទីutes មុន

ពាន​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រថ្ងៃ​ស្អែក​

ព័ត៌មានជាតិ១២ នាទីutes មុន

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០%

ព័ត៌មានជាតិ១៤ នាទីutes មុន

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

Sokha Hotels

ព័ត៌មានពេញនិយម