សន្តិសុខសង្គម
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកកំពង់លែងកម្ទេចស្បៃមុងជាង ២ ពាន់ម៉ែត្រ
លោក ហូរ ប៊ុនថន អភិបាលរងស្រុកកំពង់លែងនៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២នេះបានឱ្យដឹងថា សមត្ថកិច្ចចម្រុះនៅស្រុកកំពង់លែងបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងឃុំចំនួន៣ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ៣គោលដៅខាងលើនេះប្រើប្រាស់កម្លាំងចម្រុះសរុបចំនួន ២២ នាក់ ក្នុងនោះមាននគរបាលប៉ុស្តិ៍ ៦ នាក់ ក្រុមប្រឹក្សាឃុំ ១នាក់ប្រជាការពារ ៦ នាក់ មន្ត្រីបរិស្ថាន ១នាក់ និងសហគមន៍នេសាទ០៦ នាក់ ដោយប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន ០៦ គ្រឿង។
គោលដៅចុះបង្ក្រាបក្នុងឃុំសំរោងសែន ក្នុងឃុំកំពង់ហៅនៅចំណុចស្វាយរអាច្រាំងចាស់ក្នុងភូមិដូនវៀត និងឃុំផ្លូវទូកចំណុចព្រែកលួង កោះខ្ចៅ បឹងរហាល និងបឹងផ្សោត។
លទ្ធផលនៃការបង្ក្រាបបំផ្លាញចោលនៅនឹងកន្លែងរបាំងស្បៃមុង ៨ កន្លែង មានប្រវែង ២ ៥៩០ ម៉ែត្រ លបលូស្បៃមុង ២៤ លបបង្គោលរបាំងលប ៣៣៥ ដើម និងចាក់លេងកូនត្រីចំរុះចំនួន ៩៥គីឡូចូលក្នុងទន្លេធម្មជាតិវិញ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថាក្រោយពីមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្កើតទីបញ្ជាការស្រាល របស់សមត្ថកិច្ចចម្រុះចំនួន ៥ ស្រុក ក្នុងនោះមានស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។
នៅក្នុងទីបញ្ជាការស្រាលនិមួយៗ មានការសហការពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីបរិស្ថាន មន្ត្រីជលផល ប្រជាការពារតាមមូលដ្ឋាន សហគមន៍នេសាទ និងគណៈបញ្ជាការឯកភាពស្រុក ចូលរួមដឹកនាំបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្ររបស់ស្រុកនេះមួយៗផងដែរ។
ក្នុងនោះតាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺទីបញ្ជាការស្រាលដែលមានលោកអភិបាលរងខេត្តមួយរូប ត្រូវដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជាប្រចាំដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតឱ្យកើតមានបទល្មើសនេ សាទនៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវនោះឡើយ។ តែបើមានបទល្មើសនេសាទនៅក្នុងតំបន់ណាមួយនោះ គណៈបញ្ជាការឯកភាពស្រុក និងទីបញ្ជាការស្រាលនោះត្រូវទទួលខុសត្រូវជាមួយថ្នាក់ខេត្ត និងថ្នាក់លើ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច