Connect with us

ជីវិតកម្សាន្ដ

អតីតផលិតករលោក ឃុន ធារិទ្ធិ ត្រូវបានគេប្រកាសឲ្យចូលខ្លួនដោះស្រាយរឿងបំណុល

បានផុស

នៅ

ផ្ទុះរឿងអាស្រូវដ៏រសើបមួយចំពោះអតីតផលិតករ និងជាអ្នកដឹកនាំសម្តែងវ័យក្មេង គឺលោក ឃុន ធារិទ្ធិ ខណ:ដែលសុខៗក៏មានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោក ឃុន ធារិទ្ធិ ហៅ លោកRithOmega មានជាប់ពាក់ព័ន្ធរឿងបំណុល និងហៅឲ្យចូលខ្លួនដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះបានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើយហើយចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា អតីតផលិតករលោក ឃុន ធារិទ្ធិ កន្លងមកធ្លាប់មានលុយកាន់ពេញដៃ ហេតុអ្វីបែរជាជំពាក់បំណុលគេមិនសងរហូតធ្វើឲ្យម្ចាស់លុយខឹងទម្លាយជាសាធារណ:នៅលើបណ្តាញសង្គមយ៉ាងអាម៉ាស់ដូច្នេះទៅវិញ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកឈ្មោះ Dara Rath បានប្រកាសជាសាធារណ:នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២២​នេះថា សូមគោរពអញ្ជើញលោក ឃុន ធារិទ្ធិ ហៅលោក Rith Omega អតីតផលិតករ និងអ្នកជួយធានារឿងបំណុលរបស់គាត់ជួយទាក់ទងមកបន្ទាន់។ ប្រភពបានបន្ថែមថា គិតមកដល់ពេលនេះលោកបានពន្យាពេលឲ្យរហូត៣ឆ្នាំហើយ។

ពាក់ព័ន្ធរឿងរ៉ាវអាស្រូវដ៏រសើបខាងលើនេះដែរ គេនៅមិនទាន់ឃើញលោក ឃុន ធារិទ្ធិ ហៅ RithOmegaចេញមុខឆ្លើយតបឬបកស្រាយបែបណាទេ ខណ: កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ មិនទាន់អាចទាក់ទងដើម្បីសុំការបកស្រាយបានទេជុំវិញរឿងនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម