ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi ថា អាមេរិក នឹងមិនចោល តៃវ៉ាន់ ឡើយ
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បាននិយាយថា ការធ្វើដំណើររបស់លោកស្រីទៅកាន់កោះតៃវ៉ាន់គឺចង់បង្ហាញឲ្យច្បាស់ពីគោលបំណងរបស់សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះនោះទេ ។

លោកស្រី Pelosi បាននិយាយជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិនៅព្រឹកថ្ងៃពុធនេះថា “យើងមានមោទនភាពចំពោះមិត្តភាពដ៏យូរអង្វែងរបស់យើង ។ ឥឡូវនេះសាមគ្គីភាពរបស់អាមេរិកជាមួយតៃវ៉ាន់គឺមានសារៈសំខាន់ច្រើនជាងពេលណាទាំងអស់ ហើយនេះគឺជាសារដែលយើងកំពុងនាំយកមកកោះតៃវ៉ាន់” ។
សុន្ទរកថារបស់លោកស្រី Pelosi បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកស្រី Tsai បានសរសើរការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ប្រធានសភាអាមេរិករូបនេះចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់កោះតៃវ៉ាន់ ។

ស្របពេលជាមួយគ្នានេះ លោកស្រី Pelosi និងគណៈប្រតិភូសភាអាមេរិកដែលលោកស្រីកំពុងដឹកនាំ ក៏បានជួប និងសម្ដែងក្ដីរីករាយជាមួយសមាជិកសភា ក៏ដូចជាអនុប្រធានសភាតៃវ៉ាន់លោក Tsai Chi-chang ផងដែរ មុនពេលកិច្ចប្រជុំបិទទ្វារ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាលើកដំបូងហើយក្នុងរយៈពេល ២៥ ឆ្នាំដែលប្រធានសភាអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ដែលចិនអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ លោក Biden និយាយយ៉ាងខ្លី រឿងលោកស្រី Pelosi ទៅ តៃវ៉ាន់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង