ព័ត៌មានជាតិ
តំបន់ទេសចរណ៍ចំនួន ៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រកួតប្រជែងបរិស្ថានស្អាត
អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងឲ្យសហគមន៍ទេសចរណ៍ចំនួន ៣ នៅជាប់បឹងទន្លេសាប នៃខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសំរាម ដើម្បីប្រកួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឲ្យមានការទាក់ទាញអ្នកទេសចរនៅពេលខាងមុខ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងក្នុងពិធីកិច្ចពិភាក្សាពីការវេចខ្ចប់កាកសំណល់នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ នេះថា តំបន់ទេសចរណ៍ដែលត្រូវប្រឡងគ្នាជាតំបន់ទេសចរណ៍បៃតងស្អាតទាំងនោះរួមមាន នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប។
លោកបានបន្ដថា អាជ្ញាធរមូលដ្ឋានត្រូវបង្កើតរចនាសម្ព័ន្ធពីការគ្របគ្រងសំរាម សំណល់រឹង ឲ្យបានត្រឹមត្រូវនៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភីពីតំបន់ទេសចរណ៍បៃតងបរិស្ថានស្អាត ។ រចនាសម្ព័ន្ធ នៃការគ្រប់គ្រងកាកសំណល់នេះ មានអ្នកទទួលទុកដាក់សំរាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសំរាម និងការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម ដោយបង្កើតរចនាសម្ព័ន្ធនេះក្នុងរយៈពេលមួយខែ។
លោកបានបន្ដថា សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិតឲ្យពួកគាត់ចេះស្រលាញ់បរិស្ថានដូចដើររើសសំរាមដាក់ទៅក្នុងធុងសំរាមនៅតាមទូកទេសចរណ៍ និងដាក់ពាក្យស្លោកពីបរិស្ថានស្អាតនៅតាមផ្ទះផងដែរ។
លោកបានបន្ដថា ការគ្រប់គ្រងសំរាមនៅតំបន់ទេសចរណ៍បឹងទន្លេសាបនោះបានល្អប្រសើរ នឹងទទួលបានប័ណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។ លោកក៏បានជំរុញឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍យកចិត្ដទុកដាក់ពីការថែរក្សាបរិស្ថានប្រកបដោយនិរន្ដរភាព ដើម្បីទាក់ទាញអ្នកទេសចរ។
លោក អ៊ឹង គឹមលាង ក៏បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍កំពង់ភ្លក់ ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ទាំងបីនៅបឹងទន្លេសាប។ សហគមន៍ទេសចរណ៍កំពុងភ្លុកមួយនេះ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា ៣២ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជា បឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។ ម៉្យាងទៀតនៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជានេសាទក្នុងតំបន់ផងដែរ។ ដូចនេះយើងអាចធ្វើដំណើរដោយជិះទូក ឬ កាណូត ដើម្បីបានទៅមើលព្រៃលិចទឹក មើលផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី និងទស្សនាកន្លែងផ្សេងៗទៀត នៅពេលល្ងាចគយគន់ថ្ងៃលិចនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបឹងទន្លេសាបទៀតផង៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព