Connect with us

KPT+

ងងុយគេងនៅកន្លែងធ្វើការ សាកល្បងអនុវត្តគន្លឹះ ៥ យ៉ាងនេះភ្លាម

បានផុស

នៅ

សម្រាប់មនុស្សពេញវ័យ ការងារគឺជាកាតព្វកិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកនៅតែត្រូវធ្វើការ ដើម្បីអាចបំពេញតម្រូវការនៃជីវិតបាន។ ប៉ុន្តែយើងខ្លួនឯងដឹងថា ឧបសគ្គ​ដ៏​ធំ​បំផុតក្នុង​​ផលិតភាព​ការងារគឺ​រ​ងងុយគេង។ ចុះ​ធ្វើ​ម៉េច​មិន​ងងុយដេក ​ពេល​ធ្វើ​ការ​នៅ​ការិយាល័យ?

១ ត្រូវ​ប្រាកដ​ថា​គេង​បាន​គ្រប់គ្រាន់ ប្រសិនបើ​អ្នក​មិន​ចង់​ងងុយគេង​ពេល​ធ្វើ​ការ​ក្នុង​ការិយាល័យ ​រឿង​ដំបូង​ដែល​ត្រូវ​ប្រាកដ​ថា ​តើ​អ្នក​គេង​គ្រប់គ្រាន់​ឬ​អត់។ ដោយសារតែគុណភាព​នៃ​ការ​គេង​កាន់​តែ​ប្រសើរ និង​បំពេញ​តម្រូវការ​សម្រាក​របស់​អ្នក វានឹងកាត់​បន្ថយ​លទ្ធភាព​នៃការ​ងងុយគេង។ ដូច្នេះ នៅ​ពេល​អ្នក​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក ហើយធ្វើការនៅក្នុង​ការិយាល័យ អ្នក​នឹង​រំភើប និង​ពោរពេញ​ដោយ​ថាមពល។

២ ផឹក​ទឹក​ក្រូចឆ្មារ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គន្លឹះមួយទៀត ដើម្បីកុំឲ្យ​ដេកលក់​នៅ​ការិយាល័យ គឺផឹក​ទឹក​ក្រូចឆ្មារ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង។ វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ណាស់ ​ក្នុង​ការ​ការពារពី​ការ​ងងុយគេង​ពេល​ធ្វើ​ការ។ ប៉ុន្តែសូមកុំផឹក​កាហ្វេ​ពេញមួយថ្ងៃ​ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព។ គ្រាន់តែផឹកអ្វីដែលអ្នកចូលចិត្ត និងធ្វើឲ្យ​មានអារម្មណ៍ស្រស់ស្រាយ ទៅបានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ បំពេញក្រពះរបស់អ្នក ជាមួយនឹងអាហារពេលព្រឹក មូលហេតុដែលភាគច្រើនធ្វើឲ្យ​​មនុស្ស​ងងុយ​គេង​នៅ​កន្លែង​ធ្វើការ​គឺដោយសារតែក្រពះទទេ និង​ឃ្លាន។ គន្លឹះ​ទីបី​នេះ គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​បំពេញ​ក្រពះ​​ជាមួយ​នឹង​អាហារ​ពេលព្រឹក ។ អាហារពេលព្រឹកមិនចាំបាច់​ជាអាហារឆ្ងាញ់ៗ​ដូចជា​បាយ​ទេ អ្នក​អាច​មាន​បបរ គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ ឬ​សូម្បីតែ​នំប៉័ង។ មិន​ថា​អាហារ​ពេល​ព្រឹក​អ្វី​នោះ​ទេ អ្វីដែល​សំខាន់​នោះ​គឺ​ក្រពះ​របស់​អ្នក​​ឆ្អែត ដើម្បីកុំឲ្យ​ការ​ផ្ដោត​អារម្មណ៍ខុស​ ហើយ​មិន​ងងុយគេង​ដោយសារតែ​ឃ្លាន។

៤ អ្នក​អាចធ្វើការ ខណៈពេលកំពុងស្តាប់តន្ត្រី ប្រសិន​បើ​អនុញ្ញាត គន្លឹះ​មួយ​ទៀត​ដើម្បីកុំឲ្យ​ងងុយ​គេង​ពេល​ធ្វើការ​ក្នុង​ការិយាល័យ គឺ​អាច​ធ្វើវាបានពេលកំពុងស្តាប់តន្ត្រី។ ប៉ុន្តែជាការពិតណាស់ វាអាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​កន្លែងធ្វើការ និងចៅហ្វាយរបស់អ្នក​អនុញ្ញាត ព្រោះគ្រប់ការិយាល័យមាន​ច្បាប់ផ្សេងៗគ្នា។ ជៀសវាង​តន្ត្រី​សម្រាក​លំហែ​ជាមួយ​ចង្វាក់​ផ្អែម​ល្ហែម ប៉ុន្តែ​ជ្រើសរើស​តន្ត្រី​ដែល​ពោរពេញ​ដោយ​ថាមពលដូចជាបទញាក់ជាដើម។ ដោយសារ តន្ត្រី​ដែយើង​ស្តាប់​អាច​ប៉ះពាល់​ដល់​ស្មារតី និង​ខួរក្បាល ដូច្នេះ​ទើប​មិន​មាន​អារម្មណ៍​ងងុយ​គេង។

៥ ធ្វើការលាតសន្ធឹង ប្រសិនបើ​មានអារម្មណ៍​ងងុយគេង ការងងុយគេងពេលធ្វើការនៅក្នុងការិយាល័យ ​គឺជារឿងធម្មតា​ដែលកើតឡើងចំពោះយើង ហើយវិធីមួយ​ដើម្បីយកឈ្នះ​វា គឺការ​លាតសន្ធឹង​រាងកាយ។ ជាឧទាហរណ៍ ប្រសិនបើអ្នក​ស្ងាប​ច្រើន​ជាងមួយដង ចូរលាតសន្ធឹង​លាតរាងកាយ ហើយធ្វើលំហាត់ប្រាណ​បន្តិច។ ប្រសិន​បើ​មាន​ការ​ខ្មាសអៀន​ចំពោះមិត្តរួមការងារផ្សេងទៀត អ្នក​អាច​ធ្វើ​វា​នៅ​កន្លែង​ស្ងាត់ ឬ​បន្ទប់។

ប្រសិនបើ​អ្នក​ងងុយ​គេង​ នោះ​ផលិតភាព​ការងារ​នឹង​ត្រូវ​បាន​រារាំង ដូច្នេះ​សាក​ធ្វើគន្លឹះទាំង៥នេះ ដើម្បី​កុំ​ឲ្យ​ខ្លួនឯង​ទោរទន់​នឹង​ដំណេក​នៅ​ការិយាល័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងពិភពការងារ គួរចៀសវាង ៥ ចំណុចនេះឲ្យមែនទែន

ចុចអាន៖៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម