Connect with us

ព័ត៌មានជាតិ

លោក សុខ ទូច អះអាងថា បើចិនហ៊ានវាយ លុក តៃវ៉ាន់ អាមេរិកនឹងចំណេញ៥យ៉ាង

បានផុស

នៅ

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាងថា ប្រសិនបើចិនហ៊ានបំផ្ទុះអាវុធទៅលើទឹកដីរបស់កោះតៃវ៉ាន់ ឬហ៊ានធ្វើសង្រ្គាមជាមួយនឹងតៃវ៉ាន់ក្នុងកំលុងពេលនេះ គឺធ្វើឱ្យអាមេរកចំណេញ៥យ៉ាងពីលើបញ្ហានេះ។ លោក សុខ ទូច បានថ្លែងប្រាប់ “កម្ពុជាថ្មី” បែបនេះ បន្ទាប់ពីវត្តមានលោកស្រី Nancy Pelosi ប្រធានសភាអាមេរិកបានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា​ ចិនមិនអាចបង្កសង្គ្រាមជាមួយតៃវ៉ានបានឡើយនៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រោះជាដំណាក់កាលមួយដែលចិនត្រូវការពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមហាអំណាចទៅថ្ងៃខាងមុខ។ ប៉ុន្តែក្នុងករណីដែលចិនហ៊ានវាយលុក ឬបាញ់ចូលកោះតៃវ៉ាន់ អាមរិកនិងចំណេញ៥យ៉ាងពីលើបញ្ហានេះ។

ទី១ អាមេរិកចង់បង្ហាញពីសក្តានុពលរបស់ខ្លួនទៅពិភពលោកថា យកតៃវ៉ាន់ជាមិត្ត គឺមិត្តពិតមែន មិនទុកតៃវ៉ាន់ចោល ហើយក៏មិនគ្រាន់តែនិយាយលេងដែរ។ ទី២ អាមេរិកឆ្លៀតឱកាសនេះបង្ហាញពីអាវុធរបស់ខ្លួនថា តើមានឥទ្ធិពលបានកម្រិតណា? ទី៣ អាវុធរបស់អាមេរិកនឹងកាន់តែមានទីផ្សារបន្ថែមទៀត ទី៤ជាឱកាសរបស់អាមេរិកសម្រាប់ចងសម្ព័ន្ធមិត្តជាមួយប្រទេសដទៃនៅពេលដែលប្រទេសតូចៗមានបញ្ហាគឺរត់ទៅរកអាមេរិកឱ្យជួយ និងទី៥ ធ្វើឱ្យចិនចំណាយលុយទៅលើអាវុធច្រើន ស្របពេលដែលចិនកំពុងសន្សំលុយរបស់ខ្លួនដើម្បីពង្រីកសេដ្ឋកិច្ចធ្វើជាប្រទេសមហាអំណាចខាងមុខ ស្មើនឹងធ្វើឱ្យចិនហែកលុយរបស់ខ្លួនចោលកំលុងពេលដែលចិនព្យាយាមចងសម្ព័ន្ធមិត្តជាមួយប្រទេសដទៃដូចគ្នា។ 

ប្រធានរាជបណ្ឌិត្យសភារូបនេះបាននិយាយបែបថា៖ “អាមេរិកគេចេះណាស់ បើវ៉ៃអាមេរិកមានខាតអី្វ? មកវ៉ៃនៅទឹកដីចិនតើ ប៉ុន្តែសំណួរសួរថា ហេតុអ្វីអាមេរិកទទួលស្គាល់ចិនតែមួយ? ហេតុអ្វីពេលចូលតៃវ៉ាន់មិនសួរចិន? គ្រាន់តែនិយាយឱ្យរួចពីមាត់ទេ តែផ្លូវច្បាប់អត់គោរព”។ 

គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់មួយចំនួនមិនយល់ស្រប និងខ្លាចពីវត្តមានលោកស្រី Nancy Pelosi នៅលើ​ទឹក​ដី​កោះតៃវ៉ាន់នេះណាស់ ព្រោះប្រសិនបើបង្កជាសង្រ្គាមប្រជាជនតៃវ៉ាន់ក៏ត្រូវវិនាស និងរងគ្រោះក្រោមសង្គ្រាមដូចគ្នា។ ប៉ុន្តែ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់វិញ ពុំមានការញញើតជាមួយចិនចំពោះវត្តមានរបស់ប្រធានសភាអាមេរិកខាងលើឡើយ ៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម