Connect with us

ព័ត៌មានអន្ដរជាតិ

លោក វ៉ាង យី ព្រមានថា ផែនការរបស់អាមេរិក មិនអាចរារាំង ចិន ពីការបង្រួបបង្រួមជាមួយ តៃវ៉ាន់ បានឡើយ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងប្រទេសចិន នឹងមិនអាចទប់ស្កាត់ការបង្រួបបង្រួមរបស់តៃវ៉ាន់ ជាមួយដីគោកបាននោះទេ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី

លោកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៤ខែសីហានេះថា “ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីរារាំងប្រទេសចិន នឹងមិនជោគជ័យឡើយ ហើយនឹងមិនអាចផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមរបស់តៃវ៉ាន់ដែលជិតមកដល់ នោះទេ”។

យោងតាមលោក វ៉ាង យី, ការញុះញង់របស់សហរដ្ឋអាមេរិក នឹងរឹតតែជំរុញឲ្យប្រជាជនចិនចំនួន១.៤ពាន់លាននាក់ រួបរួមគ្នា និងពន្លឿនការបង្កើតរដ្ឋសង្គមនិយមសម័យទំនើបដែលមានចរិតលក្ខណៈចិន។

លោក វ៉ាង ក៏បាននិយាយដែរថា សកម្មភាពបង្កហេតុរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងបញ្ហាតៃវ៉ាន់ មិនមែនជារឿងចៃដន្យនោះទេ ហើយថា នេះគឺជាការគ្រោងទុកយ៉ាងល្អិតល្អន់។ សហរដ្ឋអាមេរិក បានលាតត្រដាងមុខដ៏អាក្រក់ នៃភាពក្បត់ដាក់សហគមន៍អន្តរជាតិទាំងមូល។

គួរបញ្ជាក់ថា ការព្រមាននេះ​បាន​កើត​ឡើង​បន្ទាប់​ពី​លោក វ៉ាង យី ក៏បាន​ព្រមានផងដែរ​កាល​ពី​ថ្ងៃ​ពុធ​ថា ទីក្រុង​ប៉េកាំង​នឹង​មិន​ទុក​កន្លែង​សម្រាប់​សកម្មភាព​ចំពោះ​កងកម្លាំង​ឯករាជ្យ​ដែល​គាំទ្រ​តៃវ៉ាន់ ឬ​ការ​ជ្រៀត​ជ្រែក​ពី​កម្លាំង​ខាង​ក្រៅ​ឡើយ។ លោកអះអាងថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីរារាំងប្រទេសចិន នឹងត្រូវបរាជ័យ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ មីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិន បង្ហាញខ្លួនក្នុងសមយុទ្ធ ជុំវិញកោះតៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​រុស្ស៊ី សហការ​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI

Sokha Hotels

ព័ត៌មានពេញនិយម