Connect with us

កីឡា

ប៊ូខាវ ត្រៀមប៉ះជាមួយអ្នកប្រដាល់ MMA វ័យក្មេង ជប៉ុន ក្នុងសង្វៀន Muay Thai

បានផុស

នៅ

អ្នកប្រដាល់ជើងចាស់ថៃ ប៊ូខាវ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នឹងចូលរួមការប្រកួតជាលក្ខណៈ Kickboxing ជាមួយអ្នកប្រដាល់ Kota Miura វ័យ ២០ មកពីប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតរវាងអ្នកប្រដាល់វ័យ ៤០ ឆ្នាំ ប៊ូខាវ និង Kota Miura នឹងធ្វើឡើងនាថ្ងៃទី ១៩ ខែសីហា នៅសង្វៀន Muay Thai ក្នុងពហុកីឡដ្ឋាន Rajadamnern ទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីខកខានជាន់សង្វៀនមួយនេះរយៈពេល ១៨ ឆ្នាំមកហើយ ។

បន្ទាប់ពីបំពេញភារកិច្ចដឹកនាំក្រុមប្រដាល់ថៃនៅស៊ីហ្គេមលើកទី ៣១ ក្នុងប្រទេសវៀតណាមរួចហើយ ប៊ូខាវ ក៏បានបន្តការប្រកួតនៅកម្ពុជាកាលពីដើមខែកក្កដា ដោយបានយកឈ្នះលើអតីតជើងឯកពិភពលោក Dmitry Varats ក្នុងកម្មវិធីសង្វៀនគុនខ្មែរជើងឯកពិភពលោក ។

ចំណែកថ្មីៗនេះ ប៊ូខាវ ក៏បានប្រកាសថា នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ US Bare Knuckle Fighting Championship (BKFC) ដែលនឹងត្រូវធ្វើឡើងនៅ​ថ្ងៃ​ទី ៣ ខែ​កញ្ញា ក្នុង​​ទីក្រុង​បាងកក ហើយវាក៏ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូងរបស់អ្នកប្រដាល់ចាស់វស្សាក្នុងសង្វៀនមួយនេះផងដែរ​ ។

រីឯអ្នកប្រយុទ្ធវ័យក្មេង Kota Miura គឺជាអ្នកប្រដាល់ MMA របស់ជប៉ុនដែលទើបកើតក្នុងឆ្នាំ ២០០២ ប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញខ្លួនក្នុងប្រកួតអាជីពលើកដំបូងរបស់គាត់នៅក្នុងព្រឹត្តិការណ៍ RIZIN 23 ហើយក៏បានផ្តួលគូប្រកួត Yushi Sakura មិនឲ្យតដៃរួចផងដែរ ។

គួរបញ្ជាក់ថា អ្នកប្រដាល់វ័យក្មេង Kota Miura គឺជាកូនប្រុសបង្កើតរបស់កីឡាករបាល់ទាត់ជើងចាស់ជប៉ុន Kazuyoshi Miura ដែលបច្ចុប្បន្នកំពុងបន្តអាជីពនៅក្លឹប Suzuka Point Getters បើទោះជាមានវ័យជ្រេរហូតដល់ ៥៥ ឆ្នាំក៏ដោយ ៕

ប្រែសម្រួលដោយ ៖ នាងតូច

ប្រភព ៖ Web The Thao

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម