Connect with us

សេដ្ឋកិច្ច

ចិនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ៧​ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា

បានផុស

នៅ

គិតត្រឹមឆមាសទី២ ឆ្នាំ ២០២២ រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដែលមានទំហំទឹកប្រាក់ប្រមាណ ៧ ប៊ីលានដុល្លារមេអាមេរិក សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា កាលពីថ្ងៃទី ៣ ខែសីហា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​បានមានប្រសាសន៍ថា ឥណទាន សម្បទានរបស់ប្រទេសចិន ត្រូវបានកម្ពុជា យកទៅប្រើប្រាស់ និងគាំទ្រគម្រោងនៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ សម្រាប់វិស័យដឹក​ជញ្ជូនបានស្រូបយកហិរញ្ញប្បទានធំជាងគេ ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ស្ពាន កំពង់ផែ និងអាកាសយាន​ដ្ឋានជាដើម។ ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣ ០០០ គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេចំនួន ៨ ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿនប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។

លោកបានបន្តថា ការគាំទ្រ​របស់​សាធារណៈរដ្ឋប្រជាមាននិតចិន ​ដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម​ ជាពិសេសរួមចំណែកទាក់ទាញវិនិយោគ ជំរុញការ​នាំ​ចេញ ​បង្កើតការងារ ​លើកកម្ពស់ការអប់រំ និងជំនាញ ​លើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតប​ការប្រែប្រួល​អាការធាតុ និងបរិស្ថានជាដើម។

លោកបានបន្តទៀតថា ទោះស្ថិតនៅក្នុងស្ថានភាពលំបាក និងកំពុងប្រឈមបញ្ហាជាច្រើន បង្កឡើង​ដោយវិបត្តិ​នៃជំងឺកូវីដ ១៩, សាធារណៈរដ្ឋចិន នៅតែបន្តគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ​សំដៅរួមចំណែកលើសុខ​ភាពរបស់​ប្រជាជនកម្ពុជា។ ​

ជាក់ស្តែងក្នុងឆ្នាំ ២០២២ នេះ គម្រោងឯកភាពសម្រាប់កម្ពុជា មានចំនួន ​១២ ស្មើនឹងទំហំទឹកប្រាក់ ៤ ៥៧២ លាន​ដុល្លារអាមេរិក ​ក្នុងនោះ មានគម្រោង​សាងសង់​ហេដ្ឋា​រចនា​ដឹកជញ្ជូន គឺស្ថិតនៅក្នុងបញ្ជី​នៃក្របខណ្ឌ​រួម​អភិវឌ្ឍន៍ជា​ផ្លូវការ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

Sokha Hotels

ព័ត៌មានពេញនិយម