ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាពរបស់សហព័ន្ធរុស្ស៊ី
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមាណជិតរបស់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ក្នុងពេលដែលកម្ពុជាត្រូវការចាំបាច់ ឧទាហរណ៍ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាដើម។

នៅក្នុងជំនួបនោះ Sergey Lavrov បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីស្ថានភាព និងជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើការពង្រឹងពង្រីកដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត តាមរយៈការជំរុញការរៀបចំកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោក Sergey Lavrov ដែលបានសម្ដែងនូវការអបអរសាទរ ជូនចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក និងរបាយការណ៍ពីជំហររបស់រុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរ ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលលោក Lavrov បាននាំមកជាមួយ ជូនដល់កម្ពុជា។ សម្ដេចតេជោ ក៏បានឯកភាពជាមួយលោក Lavrov ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជំរុញកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ជាទំនាក់ទំនងប្រវត្តិ សាស្រ្ត ហើយដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំង ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដែលបានគាំទ្រ និងជំនួយជាច្រើនដ៏មានតម្លៃ ផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។ សម្ដេចតេជោបានបន្ថែមថា យើងមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមាណជិតក្នុងពេលដែលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត