ព័ត៌មានអន្ដរជាតិ
ចិន បាញ់មីស៊ីលលើ កោះតៃវ៉ាន់ ហោះធ្លាក់ចូលសមុទ្រ (មានវីដេអូ)
យោងតាមវីដេអូ និងរបាយការណ៍ពីសារព័ត៌មាន RT បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានបាញ់គ្រាប់មីស៊ីលឆ្លងដែនអាកាសរបស់តៃវ៉ាន់ និងធ្លាក់ចូលសមុទ្រហួសពីកោះនេះទៅទៀត ។

កងទ័ពរំដោះប្រជាជនចិនកំពុងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតក្នុងលក្ខណៈទ្រង់ទ្រាយធំ ជាពិសេសផ្ដោតសំខាន់នៅជុំវិញកោះតៃវ៉ាន់ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ។
យោងតាមការចុះផ្សាយរបស់កាសែត Global Times បានឲ្យដឹងដែរថាមីស៊ីលដែលកងទ័ព PLA បាញ់ឆ្លងកាត់កោះតៃវ៉ាន់នោះជាប្រភេទប្រព័ន្ធមីស៊ីល PCL-191 ហើយសមយុទ្ធនេះ ក៏រួមមានការប្រើប្រាស់អាវុធទំនើបៗជាច្រើន រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិនប្រភេទ DF-17 ផងដែរ ។
គួរបញ្ជាក់ថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំងដែលផ្ដោតសំខាន់លើកោះតៃវ៉ាន់ ក្រោយការមកដល់របស់លោកស្រី Pelosi បានចាប់ផ្ដើមនៅថ្ងៃទី៤ ខែសីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី៧ ខែសីហានេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ចិន បិទនាំចេញ-នាំចូលទំនិញ តៃវ៉ាន់ ២ ពាន់មុខបន្ថែមទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?