Connect with us

សេដ្ឋកិច្ច

អាមេរិកផ្តល់ ២៥លានដុល្លារ ដល់កម្ពុជា លើកកម្ពស់សន្តិសុខស្បៀង និងកំណើន​សេដ្ឋកិច្ចក្នុងវិស័យកសិកម្ម

បានផុស

នៅ

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានប្រកាសគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ២៥ លានដុល្លារ ក្នុងការលើកកម្ពស់សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុង​ប្រទេសកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី ០៤ ខែ សីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង កម្ពុជាហាវែស III ជាគម្រោងមានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ ខណៈដែលពិភពលោកប្រឈមនឹងការគំរាមកំហែងលើការផ្គត់ផ្គង់ស្បៀងអាហារកាន់តែកើនឡើង យើង​ត្រូវការបង្កើននូវសមត្ថភាពកសិកម្ម និងភាពធន់ជុំវិញពិភពលោក ហើយគម្រោងហាវែស III គឺជានិមិត្តសញ្ញា​នៃការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅមួយនេះ ។

សូមបញ្ជាក់ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម