សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ចុះបង្ក្រាបបទល្មើសនេសាទកាវលៀសដោយម៉ាស៊ីនខុសច្បាប់
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហកាណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសនេសាទកាវលៀសដោយម៉ាស៊ីន នៅក្នុងឃុំឆ្នុកទ្រូ និងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា បទល្មើសកាវលៀសដោយម៉ាស៊ីនយកមកលក់ជាអំពើល្មើសច្បាប់ ជាក់ស្ដែងនៅល្ងាចថ្ងៃទី០៤ ខែសីហា សមត្ថកិច្ចបានបង្រ្កាបបទល្មើសកាវលៀសលក់ ចំនួន៩០បេ ស្មេី ៤៥០ គីឡូនៅជើងកំពុងភូមិឆ្នុកទ្រូ និងបង្ក្រាបនៅជើងកំពង់ភូមិសេះស្លាប់ មានលៀសចំនួន ៨០ បេ ស្មេី៤០០ គីឡូចំណុចទាំង២ទីតាំងខាងលើនេះស្ថិតក្នុងឃុំឆ្នុកទ្រូ ។ ដោយឡែកលៀស ចំនួន ៥០ បេ ស្មេី ២៥០ គីឡូ បង្ក្រាបនៅ ចំណុចមាត់ទឹកភូមិកំពង់អួរ ឃុំខុរ៉ង ស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចចម្រុះចាក់លៀសចូលទន្លេធម្មជាតិវិញ ចំនួន ២២០ បេ ស្មេី ១.១២០ គីឡូ ។
លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ លោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោក នួនវុទ្ធី នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ សូមអំពាវនាវដល់ប្រជានេសាទ សូមឈប់នេសាទកាវលៀសដោយម៉ាស៊ីនព្រោះជាអំពើខុសច្បាប់នៃជលផល និងប្រឈមចំពោះមុខច្បាប់ទៀតផង ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះជាររដូវបិតនេសាទដែលជារដូវត្រីពងកូនសូមបងប្អូនចូលរួមជួយថែរក្សាធនធានជលផលរបស់ជាតិឲ្យបានគង់វង្សសម្រាប់កូនចៅចំណងក្រោយរបស់យើង៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ