Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងស្ទឹងសែន នឹងចុះកាត់ស្លាកយីហោ និងដកហូតទំនិញតាំងលក់លើដីចំណីផ្លូវ

បានផុស

នៅ

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំកិច្ចអង្គភាពចំណុះរដ្ឋបាលក្រុងស្ទឹងសែន។ ក្នុងឱកាសនោះដែរ លោកដាក់កំហិតក្នុងការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ស្រុកសន្ទុក រហូតដល់ស្រុកកំពង់ស្វាយ នឹងចុះកាត់ស្លាកយីហោ សំយាប ទាំងអស់ដែលសាងសង់លើដីចំណីផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ការអនុវត្តកិច្ចការងារម៉ត់ចត់នេះ គឺនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដើម្បីបង្កើនសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ចរាចរណ៍នៅតាមដងផ្លូវ។ ក្រុមការងារបានចុះវាស់វែងជូនប្រជាពលរដ្ឋរួចរាល់ហើយ និងបន្តចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋធ្វើការរុះរ៉ើដោយខ្លូនឯងផងដែរ។ ក្នុងករណីស្លាក យីហោ ឬអាជីវករណាដែលមិនគោរពតាមការណែនាំ គណៈបញ្ជាការឯកភាពរៀបចំសណ្តាប់ធ្នាប់ចុះកាត់ និងដកហូតទុកជាសម្បត្តិរបស់រដ្ឋ ហើយមិនគ្រល់ទៅឲ្យបុគ្គលណាឡើយ។

ទន្ទឹមនឹងការរៀបចំនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងរៀបចំកាយឈូសឆាយ​សម្អាត​ដីចំណីផ្លូវក្នុងក្រុងតាមបណ្តោយផ្លូវជាតិលេខ៦ ធ្វើជាផ្លូវសម្រាប់ថ្មើរជើងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ និងចតយាន្តយន្តរាល់ពេលឈប់ទិញនិញ។

ស្របពេលជាមួយគ្នានេះ រដ្ឋរបាលខេត្តកំពុងរៀបចំសាងសង់បន្ថែម “វេរិនដា” តាមបណ្តោយមាត់ស្ទឹងសែន ភ្ជាប់ពីសួនស្ទឹងសែន ទៅវិទិកាអ៊ុំទូកបន្ថែមទៀត ដែលអាចធ្វើការកន្លែងសម្រាប់លំហែរកំសាន្តនៅពេលយប់, បង្កើតជាផ្សាររាត្រីផងដែរ។

ក្នុងនាមរដ្ឋបាលក្រុងស្ទឹងសែន លោកអំពាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាបន្តសហការ ដើម្បីសោភណ្ឌភាពក្នុងក្រុង ដើម្បីឲ្យក្រុងស្ទឹងសែន កាន់តែមានសម្រស់ស្រស់ស្អាត ទទួលបានផ្ការំដួលបីទង ជ័យលាភីទីក្រុងស្អាតនាពេលខាងមុខ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម