កីឡា
ប្រធានក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា អរគុណអ្នកគាំទ្រឥណ្ឌូនេស៊ី
ប្រធានក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបានអរគុណ និងកោតសរសើរអ្នកគាំទ្រជាជនជាតិឥណ្ឌូនេស៊ីដែលបានចូលទស្សនាផ្ទាល់ និងស្រែក«កម្ពុជាៗ»នៅពេលប្រកួត ថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២។
កីឡាករ អ៊ូ ផល្លា ដែលជាប្រធានកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបាននិយាយថា៖ «ខ្ញុំអរគុណ និងកោតសរសើរដល់ប្រជាជនឥណ្ឌូនេស៊ីដែលបានគាំទ្រដល់កីឡាករកម្ពុជា។ មេដាយមាសនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ។ ខ្ញុំសូមជូនមេដាយមាសនេះដល់ប្រជាជនកម្ពុជាទាំងអស់ និងក្រុមគ្រួសាររបស់ខ្ញុំ»។
ប្រធានក្រុមរូបនេះមានអារម្មណ៍រំភើបខ្លាំងណាស់ដែលបានជួយក្រុមឈ្នះមេដាយមាសជាលើកដំបូងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។ «តាំងពីខ្ញុំចេះលេងកីឡា១០ទៅ២០ឆ្នាំមក ថ្ងៃនេះគឺជាពេលវេលារំភើបរីករាយបំផុតដែលទទួលបានមេដាយមាស។ ខ្ញុំសូមអរគុណប្រជាជនកម្ពុជាដែលបានគាំទ្រកីឡាបាល់ទះអង្គុយពួកយើងនៅថ្ងៃនេះ។ ពួកយើងអាចធ្វើបានជូនជាតិកម្ពុជា»។
«កត្តាសំខាន់ដែលធ្វើឲ្យក្រុមកម្ពុជាយើងឈ្នះគឺបិទជើងក្រោមល្អ។ អ្វីដែលសំខាន់គឺសាមគ្គីគ្នា និងការប្តេជ្ញាចិត្ត»។ ប្រធានក្រុមរូបនេះបានសង្កត់ធ្ងន់។
ក្រុមកីឡាជនបាល់ទះអង្គុយជនពិការកម្ពុជាបានឈ្នះមេដាយមាសជាលើកដំបូងនៅអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីបានយកឈ្នះថៃដោយលទ្ធផល ៣សិត១។ កាលពីឆ្នាំ២០១៣ (លើកមកដើមឆ្នាំ២០១៤) និងឆ្នាំ២០១៧ កម្ពុជាឈ្នះមេដាយប្រាក់ទាំងពីរដង៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ