Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើសនេសាទ​បឹងទន្លេសាប​នៅភូមិសាស្ត្រ​ឃុំផាត់សណ្តាយ

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី ៤ ខែសីហា ២០២២ បានដឹកនាំក្រុមការងារចុះទប់ស្កាត់បង្ក្រាបទល្មើសនេសាទបឹងទន្លេសាបដោយឈរជើង​នៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងក្រុមការងារទាំងអស់​បានចុះបង្ក្រាប​បទល្មើសនេសាទ​បឹងទន្លេសាបដោយផ្ទាល់នៅនឹងកន្លែងលទ្ធផលទទួលបាន​មានដូចជាលទ្ធផល​អនុវត្តបានចំនួន ០១ ករណីចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រ​ឡាញឹក​ចំនួន០៤ របាំងប្រវែង១២០០ម៉ែត្រ ឡុកចំនួន​០៨​គ្រឿងលប/លូចំនួន១២មាត់ បង្គោលចំនួន​៦០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូកនរាបចូលទន្លេវិញ។

​លោកស្នងការរងនគរបាលខេត្ត​ក៏បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ​ដល់ប្រជា​នេសាទ​ទាំងអស់មេត្តាជួយការពារទប់ស្កាត់បទល្មើសនេសាទដែលជាលក្ខណៈទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើងជារដូវត្រីពង ដើម្បីឱ្យធនធានធម្មជាតិនៅបឹងទន្លេសាបកើតឡើងវិញ។

រាល់សកម្មភាពរបស់ប្រជានេសាទនៅតែប្រព្រឹត្តនេសាទខុសច្បាប់ សម្រាប់ក្រុមការងារ​នៅតែ​បន្ត​ចុះបង្ក្រាបជាបន្តបន្ទាន់ ដើម្បីចូលរួមការពារ និងថែរក្សាពូជត្រីឲ្យបានគង់វង្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម