ព័ត៌មានអន្ដរជាតិ
ណាតូ លាតត្រដាងគោលដៅរបស់ខ្លួន ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៤ខែសីហាថា គោលបំណងសំខាន់មួយរបស់សម្ព័ន្ធភាពយោធានេះ នៅក្នុងជម្លោះអ៊ុយក្រែន គឺត្រូវទប់ស្កាត់ “សង្រ្គាមពេញទំហឹង” ជាមួយ រុស្ស៊ី។
លោក Stoltenberg បាននិយាយក្នុងសុន្ទរកថាមួយនៅប្រទេសន័រវែស ថា “នៅក្នុងជម្លោះនេះ ណាតូ មានភារកិច្ចពីរគឺ គាំទ្រអ៊ុយក្រែន និងការពារកុំឲ្យសង្រ្គាម ប្រែក្លាយទៅជាសង្រ្គាមពេញទំហឹងរវាងណាតូ និងរុស្ស៊ី”។
ប្រធានប្លុកយោធានេះ បានហៅជម្លោះរុស្ស៊ី-អ៊ុយក្រែន ថាជា “ស្ថានភាពដ៏គ្រោះថ្នាក់បំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ”។ លោកបន្ថែមថា “មិនត្រូវអនុញ្ញាឲ្យទីក្រុងមូស្គូ ឈ្នះដាច់ខាត។ ប្រសិនបើរុស្ស៊ីឈ្នះសង្រ្គាមមែននោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងជឿជាក់ថា អំពើហិង្សាពិតជាមានប្រសិទ្ធភាព។ បន្ទាប់មក ប្រទេសជិតខាងផ្សេងទៀតអាចជាគោលដៅបន្ទាប់”។
ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធានៅថ្ងៃទី២៤ខែកុម្ភៈមក អ៊ុយក្រែនបានទទួលជំនួយផ្នែកយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្តាប្រទេសណាតូ ដោយសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ បានបញ្ជូនទៅទីក្រុងកៀវ ធ្វើឲ្យទីក្រុងមូស្គូរិះគន់មិនឈប់ឈរ។
កាលពីខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ RT ថា អ៊ុយក្រែនកំពុង ប្រមូលឧបករណ៍យោធាលោកខាងលិច ហើយលើសពីនេះទៅទៀត បង្ខំឲ្យប្រើអាវុធទាំងនេះក្នុងវិធីដែលកាន់តែប្រថុយប្រថាន។
មុនពេលចាប់ផ្តើមប្រតិបត្តិការ រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនចាត់ទុកការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូ ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។
នៅខែធ្នូ ឆ្នាំ២០២១ ទីក្រុងមូស្គូបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឲ្យមានការធានាផ្លូវច្បាប់ថា ណាតូនឹងបញ្ឈប់ការពង្រីករបស់ពួកគេ និងបដិសេធពីការដាក់ពង្រាយប្រព័ន្ធសព្វាវុធដែលមានសមត្ថភាពវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការណាតូបានឆ្លើយតបថា វាគឺសម្រាប់សមាជិករបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ និង EU ចង់តាមដានអាវុធ ដែលបញ្ជូនទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ