Connect with us

KPT+

និមិត្តសញ្ញាបុប្ផាជាតិកម្ពុជា រីកពេញ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥

បានផុស

នៅ

និមិត្តសញ្ញា បុប្ឆាដំណាងជាតិកម្ពុជា ពោលគឺ រូបផ្ការំដួល បានដាក់បង្ហាញខ្លួនគ្រប់ទីកន្លែង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់​អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញ​ជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេច​ក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ផ្ការំដួល ត្រូវបាន កម្ពុជា ​កំណត់​យក​​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ ​តាម​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី ​២១ ខែមីនា ឆ្នាំ​២០០៥​។ ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​របស់ជាតិ​នេះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយ​​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន ​នៅក្នុង​សង្គម​ខ្មែរ​។

គួរបញ្ជាក់ថា ផ្ការំដួល មានឈ្មោះវិទ្យាសាស្ត្រ “Mitrella mesnyi” និងជាភាសាអង់គ្លេស “Rumdul”។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូបផ្សាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលព្រលប់។ រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្របទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវប្រជាជននិយមយកមកដាំលំអតាមគេហដ្ឋាន និងសួនសាធារណៈ។

ដោយសារផ្ការំដួលមានក្លិនក្រអូបរបៀបនេះ ខ្មែរពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី។ ផ្ការំដួលមានក្លិនដ៏ក្រអូបជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ ហេតុនេះ បានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួលរហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួនដូចជា រំដួលក្រចេះ ឬរំដួលពោធិ៍សាត់ រំដួលសុរិន្ទ ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម