Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ឲ្យ ចិន កុំប្រតិកម្មខ្លាំងពេក ចំពោះដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់

បានផុស

នៅ

សហរដ្ឋអាមេរិកបានស្នើប្រទេសចិនកុំឲ្យបញ្ចេញប្រតិកម្មខ្លាំងពេកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោនបានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពង្រាយយន្តហោះ និងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតហោះរំលងកោះតៃវ៉ាន់ និងធ្លាក់ចូលសមុទ្រដែលជប៉ុនអះអាងថានៅជិតតំបន់សេដ្ឋកិច្ចរបស់ខ្លួន ។

ទន្ទឹមនោះអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់សារព័ត៌មាន MSNBC ថា “យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់ ហើយយើងបន្តជំរុញឲ្យរដ្ឋាភិបាលចិនកុំឲ្យមានប្រតិកម្មខ្លាំងពេក ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់” ។

អ្នកនាំពាក្យរូបនេះ​បាន​ជំរុញឲ្យ​ប្រទេស​ចិន​កាត់បន្ថយ​ភាព​តានតឹង​ដូចដែលអាមេរិក​កំពុង​ធ្វើ​ ដោយសារតែកន្លងមកអាមេរិកតែងតែ​មិន​ស្វែងរក ក៏ដូចជា​មិន​ចង់​បាន​វិបត្តិ​​នោះទេ ជាពិសេស​អាមេរិក​គឺព្យាយាមចង់តែ​រក្សា​ទំនាក់ទំនង​ជាមួយ​ចិនប៉ុណ្ណោះដើម្បី​បញ្ចៀស​ភាព​តានតឹង ។

គួរបញ្ជាក់ថា លោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់តំបន់អាស៊ី ទោះបីជាមានការព្រមានជាច្រើនពីទីក្រុងប៉េកាំងក៏ដោយ ។

ទីក្រុងប៉េកាំងបាននិយាយថា ទង្វើបែបនេះគឺជាការញុះញង់ធ្វើឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជារំលោភលើគោលនយោបាយចិនតែមួយផងដែរ ហើយជាការឆ្លើយតប បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះហើយ ​ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​នឹង​ការ​បាញ់​គ្រាប់​ពិតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ US News

ចុចអាន ៖ រុស្ស៊ី ថា លោកស្រី Pelosi កំពុងធ្វើឲ្យ អាមេរិក ជួបផលវិបាកជាសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​ស្អែក​នេះ​

ព័ត៌មានជាតិ៧ នាទីutes មុន

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០%

ព័ត៌មានជាតិ៩ នាទីutes មុន

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

ព័ត៌មានជាតិ១០ នាទីutes មុន

សម្តេចធិបតី ណែនាំតារារ៉េប ឈប់ប្រើពាក្យជេរគ្នាដូចបរទេស រក្សាភាពថ្លៃថ្នូរមិនលើសព្រំដែនសីលធម៌ ក៏ល្បីដែរ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

វៀតណា​ម​កត់ត្រាពីឱនភាពពាណិជ្ជកម្ម «កម្រ» នៅខែមុន

Sokha Hotels

ព័ត៌មានពេញនិយម