Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសធ្វើសកម្មភាពយោធា ក្បែរកោះ តៃវ៉ាន់

បានផុស

នៅ

សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី០៤ខែសីហាថា នាវា និងយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានថ្កោលទោសការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងតំបន់ ហើយនិយាយថា មន្ទីរបញ្ចកោណបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan និងកងកម្លាំងអម ត្រូរក្សាវត្តមាននៅជិតកោះតៃវ៉ាន់ ដើម្បីតាមដានស្ថានការណ៍។

នាវា Reagan និងកប៉ាល់អមដំណើរ គឺមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ហើយត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រចិនខាងកើត នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ផ្គើននឹងការគំរាមរបស់ចិន។

ទីក្រុងប៉េកាំង បានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាមួយការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ហើយបាញ់មីស៊ីលរាប់សិបគ្រាប់រំលងកោះនេះ។

យោងតាមលោក Kirby បានឲ្យដឹងថា ចំពេលមានភាពតានតឹងកាន់តែខ្លាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្ត បញ្ជាឲ្យក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក បន្តឈរជើងនៅក្នុងតំបន់ យូរជាងការគ្រោងទុកបន្តិច។

អ្នកនាំពាក្យរូបនេះក៏បានថ្កោលទោសការសាកល្បងមីស៊ីលរបស់ចិនផងដែរថា ជាទង្វើគ្មានទំនួលខុសត្រូវ ហើយផ្ទុយពីគោលដៅយូរអង្វែងក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។

លោកនិយាយថា “យើងនឹងមិនត្រូវបានគេរារាំងពីប្រតិបត្តិការនៅក្នុងសមុទ្រ និងផ្ទៃមេឃនៃតំបន់ប៉ាស៊ីហ្វិកខាងលិច ស្របតាមច្បាប់អន្តរជាតិ ដូចដែលយើងធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយគាំទ្រតៃវ៉ាន់ និងការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ”។

លោក Kirby បន្ថែមថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនោះ សហរដ្ឋអាមេរិកនឹងធ្វើប្រតិបត្តិការ ផ្លូវអាកាស និងដែនសមុទ្រស្តង់ដារ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ RT

ចុចអាន៖ កងទ័ពតៃវ៉ាន់ ប្រកាសត្រៀមធ្វើសង្គ្រាម ជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ នាទីutes មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ​​​​​ប៉ុនប៉ង​​ចាប់ខ្លួន​​ដឹកនាំកងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen​របស់​មីយ៉ាន់ម៉ា ដោយ​ចោទ​​ពីបទជួញដូរមនុស្សឆ្លងដែន

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​​តួកគី​​​​បិទ​​​សេវា​សង្គម​មួយ​ចំនួន​ ខណៈព្រឹលធ្លាក់​ខ្លាំង​​​​ស្ទើរពាសពេញ​ប្រទេស​​

សុខភាព២៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ៖ ឆ្នាំនេះ កម្ពុជា អាចមានជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បានល្អទេ

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម