Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាសដាក់ទណ្ឌកម្មលោកស្រី Pelosi និងគ្រួសារ

បានផុស

នៅ

ក្រសួងការបរទេសចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មប្រឆាំងប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ព្រមទាំងសាច់ញាតិគ្រួសារផ្ទាល់របស់គាត់ បន្ទាប់ពីលោកស្រី ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងនិយាយថា ដំណើររបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ចិនមិនបានបញ្ជាក់ទេថាតើ ទណ្ឌកម្មអ្វីខ្លះដែលខ្លួននឹងដាក់ប្រឆាំងលោកស្រី Pelosi។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi (ឆ្វេង) និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen

គួរបញ្ជាក់ជាថ្មីថា លោកស្រី Pelosi បានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារទី០២ខែសីហា ហើយបានជួបជាមួយមន្ត្រីនានារួមទាំងលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ផងដែរ មុនពេលចាកចេញនៅរសៀលថ្ងៃពុធ។ ​ដំណើរ​នេះ ​គឺ​ជា​ការ​ឈប់សំចត អំឡុង​ដំណើរទស្សនកិច្ចអាស៊ី ហើយ​បាន​បណ្តាលឲ្យ​ទីក្រុង​ប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ អាមេរិក ប្រកាសធ្វើសកម្មភាពយោធា ក្បែរកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤៣ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម