ព័ត៌មានជាតិ
កម្ពុជាមិនទាន់មានខេត្តណាមួយ ដែលអាចកំណត់ថា ជាតំបន់ Free គ្មានគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ យើងមិនទាន់មើលឃើញថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់មានខេត្តណាមួយ ដែលអាចកំណត់បានថា ជាតំបន់ Free គ្មានគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនោះឡើយ ពីព្រោះយើងមិនទាន់មានធនធានគ្រប់គ្រាន់ ដើម្បីរាវរក។

លោក ហេង រតនា បញ្ជាក់ថា “មិនមានខេត្តណាមួយហ្វ្រី ឬអត់គ្រាប់មីននៅឡើយទេ ដែលសូម្បីតែខេត្តកែប ដែលយើងចង់ដាក់ជាខេត្ត Free ក៏មិនអាចដាក់បានដែរ ពីព្រោះយើងមិនទាន់មានធនធានធ្វើ វាអាចនៅលើភ្នំ ឬនៅលើជើងភ្នំជាដើម។ ដោយឡែកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានស្ថិតនៅរាយប៉ាយ លើផ្ទៃប្រទេស ដែលយើងមិនអាចដឹងថា មាននៅចំណុចណាខ្លះ ពីព្រោះសង្គ្រាមស៊ីវិល យើងមិនបានដឹងទីតាំងច្បាស់លាស់ ហើយកន្លែងដែលយើងដឹងក៏មិនទាន់អាចសន្និដ្ឋានច្បាស់លាស់ថា វាមានសុវត្ថិភាពដែរ”។

ទាក់ទងទៅនឹងការរាវរកគ្រាប់មីន ឬអាវុធយុទ្ធអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ លោក ហេង រតនា បានអះអាងថា មកដល់ពេលនេះផ្ទៃដី ដែលរំដោះបាន មានជាង២ពាន់គីឡូម៉ែត្រក្រឡា (ចំនួនសរុបដែលចូលរួមរំដោះពីស្ថាប័នផ្សេងៗផង មិនសម្រាប់តែក្រុមស៊ីម៉ាក់នោះទេ) ហើយគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលរាវរកបាន យកទៅកម្ទេចចោលមានជិត៤លានគ្រាប់។ ចំណែកទីតាំងដែលនៅសល់ និងកំពុងសិក្សាស្រាវជ្រាវ ធ្វើហ្ស៊ឺវេ ទីកន្លែងដែលដឹង ដើម្បីធ្វើការរំដោះបន្តនោះ មានជិត២ពាន់គីឡូម៉ែតក្រឡា ទាំងគ្រាប់មីន ទាំងកាកសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាម ដែលមានគ្រាប់បែកចង្កោម និងតំបន់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

លោក ហេង រតនា បានអះអាងថា ខេត្តដែលសំបូរដោយគ្រាប់មីន គឺស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ហើយខេត្តផ្នែកខាងកើត ភាគច្រើន គឺសំបូរទៅដោយគ្រាប់បែកចង្កោម និងគ្រាប់ទម្លាក់ពីយន្តហោះ ដូចជានៅខេត្តព្រៃវែង ស្វាយរៀង រតនគីរី មណ្ឌលគីរី ជាដើម។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ មានជនរងគ្រោះគោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៦៤.៨៥៥នាក់។ សម្រាប់ឆ្នាំ២០១៩ ប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន /ស.ផ.ស. ចំនួន៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន២៣ នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម៥៤ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ ៥៨នាក់ គឺកើនឡើង១៩នាក់ ត្រូវជា៣៣ភាគរយ។
ដោយឡែកសម្រាប់ឆ្នាំ២០២០ ទិន្នន័យជនរងគ្រោះ ដែលរាយការណ៍ដោយ CMVIS សម្រាប់ខែមករា មានចំនួន៣ នាក់ បើប្រៀបធៀបខែមករា ឆ្នាំ២០១៩ មានចំនួន១៨នាក់, ខែកុម្ភៈ មានចំនួន៤នាក់ ប្រៀបធៀបជាមួយខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន៣នាក់, ខែខែមីនា មានចំនួន៦នាក់ ប្រៀបធៀបឆ្នាំ២០១៩ មានចំនួន២២នាក់, ខែមេសា មានចំនួន៨ ករណីក្នុងនោះ របួស៦ នាក់ ស្លាប់១នាក់ ប្រៀបធៀបខែមេសា ឆ្នាំ២០១៩ មានចំនួន៣ នាក់, ខែឧសភា មានជនរងគ្រោះចំនួន៨ ករណី ធ្វើឲ្យរបួស១២ នាក់ និងស្លាប់១នាក់ បើប្រៀបធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩កន្លងទៅ មានចំនួន៣ នាក់ប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់