Connect with us

KPT+

ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង

បានផុស

នៅ

កាលនៅសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា ថ្នាក់វិទ្យាល័យ យើងទូទៅរៀនអំពីប្រវត្តិសាស្ត្រគោលសំខាន់ៗ និងព្រឹត្តិការណ៍ធំៗតែប៉ុណ្ណោះ ហើយភាគច្រើន មិនដែល​ដឹង​ពី​រឿង​ប្រវត្តិសាស្ត្រ​តូចៗប្លែកៗទេ។ ដូច្នេះ​ថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកឡើងនូវរឿងប្រវត្តិសាស្ត្រប្លែកៗ ៨ រឿងសម្រាប់ប្រិយមិត្តអានកម្សាន្ត និងបានទាំងចំណេះដឹង៖

១. អំឡុងពេលសង្គ្រាមលោកលើកទី២ សុនខពូជ Great Dane ឈ្មោះ ជូលាអាណា (Juliana) មួយ​ក្បាល​ទទួល​រង្វាន់​មេដាយ Blue Cross បន្ទាប់​ពី​នោម​ដាក់​គ្រាប់​បែក​កំពុង​ឆេះ។

២. ក្នុងឆ្នាំ ១៣៨៦ សត្វជ្រូកមួយក្បាលត្រូវគេប្រហារជីវិត ដោយព្យួរកនៅប្រទេសបារាំង ព្រោះតែវាខាំកូនក្មេងម្នាក់ក្រោយមកក្មេងនោះបានបាត់បង់ជីវិតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. សង្គ្រាមរយៈពេលខ្លីបំផុតនៅក្នុងប្រវត្តិសាស្ត្រ មានរយៈពេល ៣៨នាទី កើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ១៨៩៦ រវាងចក្រភពអង់គ្លេស និងហ្សានហ្ស៊ីបា ជាសង្រ្គាមអង់ហ្គោល-ហ្សានហ្ស៊ីបា ហើយអង់គ្លេសជាអ្នកឈ្នះ។

៤. កាលសម័យក្រិកបុរាណ គេជឿថាមនុស្សសក់ក្រហមស្បែកសស្លាប់ទៅ នឹងក្លាយជាខ្មោចឆៅជញ្ជក់ឈាម ព្រោះស្បែកសជាស្បែកឆាប់ប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។

៥. នៅឆ្នាំ ១៨៣៥ ទឹកប៉េងប៉ោះត្រូវគេលក់ក្នុងទម្រង់ជាថ្នាំព្យាបាលជំងឺក្រពះ ដោយគ្រូពេទ្យឈ្មោះ ចន ឃូក (John Cook) ក្នុងរដ្ឋ Ohio ។ វាជាគ្រឿងទេសដ៏ពេញនិយម នៅចុងសតវត្សទី ១៩។

៦. វ្ល៉ាឌីមៀ ប្រាវីក (Vladimir Pravik) គឺជាអ្នកពន្លត់អគ្គីភ័យដំបូងគេ ដែលបានទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ ។ ហេតុតែវិទ្យុសកម្មមានកម្លាំងខ្លាំង វាបានផ្លាស់ប្តូរពណ៌ភ្នែករបស់គាត់ពីពណ៌ត្នោតទៅជាពណ៌ខៀវ ហើយលោកវ្ល៉ាឌីមៀទទួលមរណភាព ១៥ ថ្ងៃក្រោយបន្ទាប់ពីស្រូបវិទ្យុសកម្មធ្ងន់ធ្ងរពេក។

៧. នៅជំនាន់អេស៊ីបបុរាណ គេចាត់ទុកក្បាលថាជាកន្លែងសម្រាប់ជីវិតខាងវិញ្ញាណ ហើយត្រូវមើលថែយកចិត្តទុកដាក់យ៉ាងខ្លាំង ដូច្នេះពេល​ចូល​គេងជន​ជាតិ​អេស៊ីប​នឹង​កើយ ខ្នើយ​​ថ្ម​ដែល​មាន​រាង​កោង។

៨. ស្ដេចផារ៉ាអុងប្រើទាសករឲ្យចាប់រុយ ដោយជ្រលក់ពួកគេក្នុងទឹកឃ្មុំ។

ជាក់ស្ដែងរឿងប្លែកៗក្នុងប្រវត្តិសាស្ត្រពិតជាគួរឲ្យចាប់អារម្មណ៍ និងប្លែកជាងបច្ចុប្បន្នមែន។ យ៉ាងណាក្ដី រឿងខាងលើគ្រាន់តែជាហេតុការណ៍មួយផ្នែកតូចប៉ុណ្ណោះ នៅមានច្រើនករណីទៀត ដែលយើងគួរស្វែងយល់បន្ថែមដើម្បីបង្កើនចំណេះដឹងព្រមទាំងភាពរីករាយ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ទិដ្ឋភាព ៧ យ៉ាង មនុស្សជិតស្លាប់ហើយរស់ឡើងវិញ តែងជួបប្រទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ នាទី មុន

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាននៅគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

ព័ត៌មានជាតិ៩ នាទី មុន

AMRO៖ ​ផលិតកម្មបន្ទះសូឡានៅប្រទេសអាស៊ាន​៤ រួមទាំងកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ចិនពិចារណាចាក់​បញ្ជូលមូលធន​ជាង​ ១៤០ ប៊ីលាន​ដុល្លារ​ ទៅ​កាន់ធនាគារ​ធំ​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​

ព័ត៌មានជាតិ១៤ នាទី មុន

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ជីវិតកម្សាន្ដ១៥ នាទី មុន

លោកគ្រូកេនយ៉ា នឹងដឹកនាំក្រុមគុនបុរាណខ្មែរ បង្ហាញវត្តមានថ្ងៃព្រឹត្តិការណ៍វប្បធម៌កម្ពុជាដ៏ធំ នៅអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម