Connect with us

ព័ត៌មានជាតិ

សម្តេច សខេង ស្នើកងកម្លាំងប្រដាប់អាវុធ​តាមព្រំដែនទប់ស្កាត់ការជួញដូរគ្រឿងញៀន

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធ​ឈរជើងតាមព្រំដែនទាំងអស់ ត្រូវសហការគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន និងកុំឃុបឃិត(គប់គិត)ជាមួយ​ក្រុមជួញដូរគ្រឿងញៀនឱ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារកាលពីថ្ងៃថ្ងៃទី៥សីហា សម្ដេចក្រឡា​ហោម ស ខេង បានមានប្រសាសន៍ថា« ខ្ញុំសូមស្នើកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាល​ជាតិដែលឈរ​ជើងតាមព្រំ​ដែន និង​អាជ្ញាធរ​សមត្ថកិច្ចទាំងអស់ ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិត​ជាមួយពួក​ជួញដូរគ្រឿងញៀនឱ្យសោះ»។

ជាមួយគ្នានេះដែរ សម្តេច ក្រឡាហោម ក៏បានណែនាំឱ្យលោក គីម រិទ្ធី ដែលជាអភិបាលខេត្តព្រះវិហារថ្មី ត្រូវយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលភាគច្រើននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារ ជាប់ប្រទេសឡាវ និងប្រទេសថៃ។

សម្ដេចក្រឡាហោមបន្ថែមថា ក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះ ក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់​បញ្ចូលក្នុង​បញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់​ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍​អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។

សម្ដេចក្រឡាហោមសង្ឃឹមជឿជាក់ថា លោកអភិបាលខេត្តថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធដឹក​នាំបន្តការអភិវឌ្ឍ​បន្ថែមទៀត នូវសមិទ្ធផល និងស្នាដៃនានាដែលថ្នាក់ដឹកនាំខេត្តមុនៗ សម្រេចបាន ដើម្បីឱ្យខេត្តព្រះវិហារកាន់តែមានការរីកចម្រើន។

សម្ដេចក្រឡាហោម ក៏បានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរង ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ក្រុង ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ឋ ផ្ដល់ការគាំទ្រលោក គីម រិទ្ធីផងដែរ។

រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ក្នុង​ការអនុវត្តគោលនយោបាយ​ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩​ផងដែរ។ នេះជាការបន្ថែមរបស់សម្តេច ស ខេង។

សម្ដេចក្រឡាហោម បានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់​ប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ។

រាជរដ្ឋាភិបាលបានតែងតាំងលោក គីម រិទ្ធី ជាអភិបាល នៃគណៈអភិបាលខេត្ត និងមានអភិបាលរងខេត្តថ្មីជំនួសលោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារ នឹងត្រូវបន្តទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ជំនួសលោក ឡុង សុវណ្ណ ដែលបានសុំលាឈប់ពីប្រធានក្រុមប្រឹក្សាខេត្ត និងត្រូវបានរាជរដ្ឋាភិបាលតែង​តាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋលេខាធិការ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម