Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ បង្កើតក្រុមការងារសម្របសម្រួលវិស័យ​សន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២

បានផុស

នៅ

ខេត្តព្រះសីហនុបានរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ដើម្បីពង្រឹងសមត្ថភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ កាលពីពេលថ្មីៗនេះ​ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការបង្កើតក្រុមការងាសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបបត្ថម្ភខេត្តព្រះសីហនុ ជាកិច្ចការសំខាន់មួយ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ស្របតាមយុទ្ធសាស្ត្រជាតិឆ្នាំ២០១៩-២០២៣ ដើម្បីចូលរួមគាំពារសង្គមដែលជាយន្តការគន្លឹះផ្សារភ្ជាប់ទៅថ្នាកក្រុង ស្រុក ឃុំ សង្កាត់ ចាំបាច់មានការយកចិត្តទុកដាក់តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភកាន់តែមានប្រសិទ្ធភាព។

ចំណែក លោក កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សា​ស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទនៃទីស្តីការគណ:រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទបានសហការ​ជាមួយ​រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការ ងារដៃគូរអង្គការអន្តរជាតិចំនួនពីរគឺ អង្គការ (GIZ/MUSEFO) ប្រទេ​ស​អាលីម៉ង់ប្រចាំកម្ពុជា និងអង្គការហេលែនខេល័រអន្តរជាតិប្រចាំប្រទេសកម្ពុជា។

លោកបានបន្តថា ចំណុចសំ​ខាន់ គឺការ​បង្កើតក្រុមការងារថ្នាក់ខេត្ត ពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីបង្កើតសមាស​ភាព​ក្រុមការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តស្បៀងអាហាររូបត្ថម្ភ ដោយផ្តោតលើអភិក្រមភ្លោះ គឺការងារតាមវិស័យនីមួយៗ ការងារពហុវិស័យ និងអន្តរវិស័យ​ដែលតម្រូវ​ឱ្យមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទដែល​ជា​យន្តការគន្លឹះ​ក្នុងការ សម្របសម្រួលនិងជំរុញលើវិស័យនេះជាការងារពហុវិស័យ និងអន្តរវិស័យ។ លោកសង្ឃឹមថា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភខេត្ត​ព្រះសីហនុ មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្រុង ស្រុក ឬឃុំ-សង្កាត់ តាមអ្វីដែលជាការចាំបាច់​របស់រដ្ឋបាលខេត្តព្រះសីហនុ៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម