ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ អាស៊ាន នឹងពិចារណាឡើងវិញចំពោះភូមា ករណីការប្រហារជីវិតនៅតែបន្ត
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់ថា បញ្ហាប្រហារជីវិតលើសកម្មជននយោបាយនៅមីយ៉ាន់ម៉ា នៅ ពេលថ្មីៗនេះ គឺអាស៊ាន ឯកភាពគ្នាក្នុងការពិនិត្យឡើងវិញអំពីវឌ្ឍនភាពជាក់ស្ដែង ក្នុងរយៈពេលខាងមុខនេះ។ ប៉ុន្តែក្នុងករណីការប្រហារជីវិតនៅតែបន្តកើតមាន អាស៊ាន នឹងពិចារណាលើវិធានការចំពោះមីយ៉ាន់ម៉ា។ លោក ប្រាក់ សុខុន បញ្ជាក់បែបនេះ ក្នុងសន្និសីទកាសែត នៅថ្ងៃទី ៦ ខែសីហានេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងដូច្នេះថា៖ “បញ្ហាប្រហារជីវិត ដែលទើបតែកើតមានឡើងនេះ គឺប្រទេសសមាជិកអាស៊ានទាំង៩ គឺបានឯកភាពគ្នា ក្នុងការពិនិត្យមើលវឌ្ឍនភាពជាក់ស្តែង នៅក្នុងប៉ុន្មានអាទិត្យ ឬប៉ុន្មានខែខាងមុខនេះ”។
លោក ប្រាក់ សុខុន សង្កត់ធ្ងន់ថា អំឡុងពេលនេះ បើក្នុងករណីអាជ្ញាធរយោធាមីយ៉ាន់ម៉ានៅតែអនុវត្តសកម្មភាពតាម រយៈការប្រហារជីវិតបន្តទៀត គឺអាស៊ាន នឹងពិចារណាពីជំហរឡើងវិញលើវិធានការចំពោះមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះដែរ អាស៊ាន ក៏បានសម្រេចថា នឹងមិនអនុញ្ញាតឱ្យមានវត្តមានមីយ៉ាន់ម៉ា នៅកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២២នេះ នៅកម្ពុជានោះដែរ លុះត្រាតែមានវឌ្ឍនភាពល្អប្រសើរឡើងវិញ។
ប្រេសិតពិសេសប្រធានអាស៊ានរូបនេះ អះអាងដែរថា លោកនឹងមិនបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់លោកចំពោះការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានោះទេ។ ខណៈលោកបញ្ជាក់ថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា លោកគ្រោងនឹងធ្វើទស្សនកិច្ច ជាលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅដើមខែកញ្ញានេះ។
នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី ៤ ខែសីហា ថ្មីៗនេះ លោក ប្រាក់ សុខុន ក៏បានអះអាងអំពីការប្ដេជ្ញាចិត្តរបស់លោកដូចគ្នានេះផងដែរ សម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងរហូតចប់អាណត្តិជាប្រេសិតពិសេសប្រធានអាស៊ាន ស្ដីពី មីយ៉ាន់ម៉ា បើទោះបីជាវិបត្តិក្នុងប្រទេសមួយនេះ ហាក់មានការដើរថយក្រោយ បន្ទាប់ពីមានការប្រហារជីវិតនៅពេលថ្មីៗ នេះក៏ដោយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២